ព័ត៌មានជាតិ
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង៖ ការធ្វើតេស្តរកមេរោគ COVID-19 និងការសំរាកព្យាបាល មិនតម្រូវឲ្យបង់ប្រាក់ឡើយ ទាំងជនជាតិខ្មែរ និងជនជាតិបរទេស
BY Khmernote Media
March 8, 2020
យោងតាមការបញ្ជាក់ពីនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានឲ្យដឹងថា បើបងប្អូនសាធារណ:ជនមានរោគសញ្ញាក្តៅខ្លួន ឬមានរោគសញ្ញាផ្លូវដង្ហើម និងទើបធ្វើដំណើរពីប្រទេស ដែលមានឆ្លងជំងឺ COVID-19 ឬប៉ះពាល់ជាមួយអ្នកមានជំងឺបង្កឡើងដោយមេរោគ COVID-19 ក្នុងកំឡុងពេល១៤ថ្ងៃមុនចេញរោគសញ្ញា សូមអញ្ជើញទៅពិគ្រោះជំងឺនៅមន្ទីរពេទ្យខ្មែរ-សូវៀតនៅភ្នំពេញ និងនៅគ្រប់មន្ទីរពេទ្យខេត្តនៅបណ្តាខេត្តទាំងអស់នៅទូទាំងប្រទេស ។
ក្នុងករណីគ្រូពេទ្យពិនិត្យឃើញថា ចូលករណីសង្ស័យដែលតំរូវឱ្យយកវត្ថុ ឬតំរូវឱ្យសំរាកពេទ្យ អ្នកជំងឺទាំងនេះនឹងមិនមានការបង់ថ្លៃធ្វើតេស្តរកមេរោគ COVID-19 នីងតំលៃព្យាបាលទេ ដែលបញ្ជាក់ថាមានវិជ្ជមាន COVID-19 ។ ការអនុវត្តន៍នេះ នឹងធ្វើឡើងទាំងជនជាតិខ្មែរ និងជនជាតិបរទេសទាំងអស់ ។ ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥!

ប្រភព៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC