ព័ត៌មានជាតិ
ពុទ្ធោ! ប្រទះឃើញ ក្មេងប្រុសម្នាក់ដេកស្លាប់លេីបង្កាន់ដៃផ្ទះ សង្ស័យបណ្ដាលមកពីឆក់ខ្សែភ្លើង
BY Khmernote Media
March 9, 2020
ក្រុងព្រះសីហនុ៖ យោងតាមព័ត៌មានបឋម បានឲ្យដឹងថា ប្រជាពលរដ្ឋបានប្រទះឃើញ សាកសពក្មេងប្រុសម្នាក់បានដេកស្លាប់ ក្បែរបង្គោលភ្លើង។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលជាខ្លាំងនៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង៨ព្រឹក នៅទីតាំងស្ថិតនៅក្រុម៥ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ម្តុំជិតសាលារៀនកំពេញចាស់។

ចំពោះព័ត៌មានលម្អិតពីអត្តសញ្ញាណ និងមូលហេតុសមត្ថកិច្ចកំពុងពិនិត្យធ្វើកោសល្យវិច្ចយ័តាមបច្ចេកទេស ដោយមានការសង្ស័យថាបណ្ដាលមកពី ឆក់ខ្សែភ្លេីង៕ ព័ត៌មានលម្អិតនឹងជម្រាបជូនពេលក្រោយ

ប្រភព៖ ស៊រ