ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សមត្ថកិច្ច តាមចាប់ខ្លួនបុរសម្នាក់ ក្រោយបង្ហោះវីដេអូឃ្លីបលើបណ្តាញសង្គមFacebook ពាក់ព័ន្ធនឹងវីរុសកូវីដថ្មី

    BY Khmernote Media March 9, 2020
    សមត្ថកិច្ច តាមចាប់ខ្លួនបុរសម្នាក់ ក្រោយបង្ហោះវីដេអូឃ្លីបលើបណ្តាញសង្គមFacebook ពាក់ព័ន្ធនឹងវីរុសកូវីដថ្មី

    នៅរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០នេះ កម្លាំងនគរបាលខណ្ឌមានជ័យ សហការជាមួយកម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានតាមចាប់ខ្លួនបុរសម្នាក់ ករណីញុះញង់ប្រព្រឹត្តបទល្មើសជាអាទិ៍ តាមរយៈវីដេអូឃ្លីបរបស់ខ្លួន លើបណ្តាញសង្គម Facebook ពាក់ព័ន្ធនឹងវីរុសកូវីដថ្មី។

    យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានបង្ហាញថា ជនសង្ស័យមានឈ្មោះ កូយ សំអាត អាយុ៣៥ឆ្នាំ រស់នៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ដោយបុរសរូបនេះបានបង្ហោះវីដេអូឃ្លីបរបស់ខ្លួននៅលើ Account Facebook ឈ្មោះ «Tep Visal» ហើយសមត្ថកិច្ចបានចាត់ទុកថា ជាករណីញុះញង់ឲ្យប្រព្រឹត្តបទល្មើសជាអាទិ៍ ពាក់ព័ន្ធនឹង COVID-19 រហូតតាមស្រាវជ្រាវចាប់ខ្លួនតែម្តង។

    ក្រោយការចាប់ខ្លួន ជនសង្ស័យបានសារភាពទោសកំហុសថា ខ្លួនពិតជាបាននិយាយ និងបង្ហោះខ្លឹមសារយ៉ាងដូច្នេះមែន។ បន្ទាប់ពីការសួរនាំរួចមកជនសង្ស័យ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តទៀត៕

    អត្ថបទ៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay