ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    (ដំណឹងបន្ថែម) បុរសជាងលាបថ្នាំជញ្ជាំងផ្ទះម្នាក់ បានស្លាប់ដោយឆក់ជាមួយចរន្តភ្លើង បន្សល់ទុកភរិយានិងកូនតូចៗ អោយកំព្រាគ្មានទីពឹង

    BY Khmernote Media March 9, 2020
    (ដំណឹងបន្ថែម) បុរសជាងលាបថ្នាំជញ្ជាំងផ្ទះម្នាក់ បានស្លាប់ដោយឆក់ជាមួយចរន្តភ្លើង បន្សល់ទុកភរិយានិងកូនតូចៗ អោយកំព្រាគ្មានទីពឹង

    ក្រុងព្រះសីហនុ៖ បុរសជាងលាបថ្នាំជញ្ជាំងផ្ទះម្នាក់ បានស្លាប់ដោយឆក់ជាមួយចរន្តភ្លើង ពេលឡើងលាបថ្នាំជញ្ជាំងផ្ទះមួយកន្លែងនៅជាប់នឹងបង្គោលភ្លើងអគ្គិសនី តង់ស្យង់ខ្ពស់ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងជាង៨ព្រឹក ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ នៅក្រុម៥ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ម្តុំជិតសាលារៀនកំពេញចាស់។

    ដោយជនរងគ្រោះមានឈ្មោះ សុខ រ៉ាមី ភេទប្រុស អាយុ ៣១ ឆ្នាំ មុខរបរជាងលាបថ្នាំតាមផ្ទះ មានភរិយាឈ្មោះ វ៉ា លក្ខិណា អាយុ២៧ ឆ្នាំ មានកូនតូចៗក្នុងបន្ទុកចំនួន៣នាក់ (ប្រុស២ ស្រី១ ) ហើយកូនតូចក្រោយគេ ទើបសម្រាលបានជាង២០ថ្ងៃប៉ុណ្ណោះ រស់នៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

    អ្វីដែលគួរឲ្យសោកសង្រែងនោះ ភរិយាជនរងគ្រោះបានបីកូនតូច យំស្តាយបុរសជាប្តីដែលស្លាប់ដោយឆក់នឹងខ្សែភ្លើង ដែលជាសោកនាដកម្មមួយនាំដល់ការព្រាត់និរាសគ្រួសារក្នុងពេលបុរសជាប្តី ជាឪពុកសុីឈ្នួលបំពេញការងារចិញ្ចឹមជីវិត៕

    ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង

    Share This Post:
    MPO4D jitutoto mpo4d Mpoplay