គិតត្រឹមម៉ោង ៥:៣០នាទីល្ងាចនេះ អ្នកធ្វើតេស្តរកមេរោគ COVID-19 កើនដល់ ៤៦២ករណី តែលទ្ធផលអវិជ្ជមាន
យោងតាមរបាយការណ៍របស់ នាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកម្ពុជា ហៅកាត់ថា CDC បានអោយដឹងថា គិតមកត្រឹមម៉ោង ៥:៣០នាទីល្ងាចថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ នេះប្រទេសកម្ពុជាយើងរកឃើញករណីជំងឺ COVID-19 សរុបចំនួន២ករណី ក្នុងនោះមាន១ករណី គឺជាជនជាតិចិន ភេទប្រុស អាយុ ៦០ឆ្នាំ បានព្យាបាលនិងជាសះស្បើយ ចំណែកឯមួយករណីទៀតទើបនឹងរកឃើញថ្មីៗ គឺបុរសជនជាតិខ្មែរ អាយុ៣៨ឆ្នាំ នៅខេត្តសៀមរាប កំពុងតែតាមដានបន្ត។

នាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកម្ពុជា ដដែលបានបញ្ជាក់នៅលើទំព័រ Facebook ផ្លូវការថា៖ “បច្ចប្បន្នភាព ម៉ោង ៥:៣០នាទីល្ងាច ថ្ងៃទី៩ មីនា ២០២០ : ប្រទេសយេីងបានរកឃេីញករណីជំងឺCOVID-19 សរុបចំនួន២ករណី
- ១ករណី ជនជាតិចិន ភេទប្រុស អាយុ៦០ឆ្នាំ ជាសះស្បេីយ
- ១ករណី ជនជាតិខ្មែរ ភេទប្រុស អាយុ៣៨ឆ្នាំ កំពុងដាក់ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប គាត់មានសុខភាពល្អ មិនមានរោគសញ្ញាអ្វីទេ តែគាត់បន្តវិជ្ជមាន COVID-19
- អ្នកប៉ះផ្ទាល់ និងប្រយោលជាមួយអ្នកជំងឺជនជាតិជប៉ុន និងជនជាតិខ្មែរ អវិជ្ជមានទាំងអស់ តែត្រូវបន្តតាមដានបង្រ្គប់១៤ថ្ងៃ
- សេចក្តីសន្និដ្ឋានរួមរបស់ មន្រ្តីជំនាញអង្គការសុខភាពពិភពលោក មជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងសហរដ្ឋអាមេរិក វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងកម្ពុជា: មិនទាន់រកឃេីញភស្តុតាងបញ្ជាក់ថាមានការឆ្លងនៅក្នុងសហគមន៍នៅឡេីយទេ ទូទាំងប្រទេសយេីងបានធ្វេីតេស្តសសរុបទាំងអស់ចំនួន ៤៦២ករណី ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥



