ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បដិសេធព័ត៌មានមិនពិតថា មានបុរសម្នាក់ដួលស្លាប់ដោយសារវីរុស COVID-19 តាមពិតបុរសនោះស្រវឹងស្រាហើយជិះម៉ូតូដួលប៉ុណ្ណោះ

    BY Khmernote Media March 10, 2020
    ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បដិសេធព័ត៌មានមិនពិតថា មានបុរសម្នាក់ដួលស្លាប់ដោយសារវីរុស COVID-19 តាមពិតបុរសនោះស្រវឹងស្រាហើយជិះម៉ូតូដួលប៉ុណ្ណោះ

    កាលពីម្សិលមិញនេះ មានការចែកចាយព័ត៌មានមិនពិតបង្កភាពចលាចល ទាក់ទងនឹងបុរសម្នាក់បានដួលស្លាប់ ដោយសារវីរុស COVID-19។ ទាក់ទងនឹងករណីនេះ ក្រុមព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបកស្រាយបំភ្លឺ និងធ្វេីការបដិសេធទាំងស្រុងចំពោះ Facebook Page ដែលមានឈ្មោះ News Fast ដែលបានចុះផ្សាយព័ត៌មានមិនពិតនៅរសៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ នៅចំណុចផ្លូវ ១៨២ សង្កាត់អូឫស្សីទី២ ខណ្ឌ៧មករា ដែលមានចរិកបំផុសបំផុល និងបង្កចលាចលក្នុងសង្គម។

    ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ទៀតថា ជាក់ស្តែងមិនមានមនុស្សស្លាប់ដោយសារវីរុស COVID-19 នោះទេ តាមពិតជាករណីដែលបុរសម្នាក់ជាសន្តិសុខផ្សារអូឫស្សី ដែលស្រវឹងស្រាហេីយជិះម៉ូតូដួល សមត្ថកិច្ចក៏បានហៅប្រពន្ធរបស់គាត់អោយមកយកប្តីដែលស្រវឹងត្រឡប់ទៅផ្ទះវិញហេីយដែរ៕

    អត្ថបទ៖ សេម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay