វេជ្ជបណ្ឌិតខ្មែរម្នាក់ ត្រូវបានដាក់ឲ្យនៅដោយឡែកនៅប្រទេសវៀតណាម ក្រោយព្យាបាលអ្នកជំងឺដែលបានបញ្ជាក់ថាមានវិជ្ជមាន COVID-19
យោងតាមការបញ្ជាក់ពី នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានឲ្យដឹងថា មានគ្រូពេទ្យខ្មែរម្នាក់ដែលបំរេីការងារនៅវៀតណាម ត្រូវបានដាក់ឲ្យនៅដោយឡែកនៅមន្ទីរពេទ្យមួយនៅទីក្រុងហាណូយ បន្ទាប់ពីគាត់បានព្យាបាលអ្នកជំងឺដែលបានបញ្ជាក់ថាមានវិជ្ជមាន COVID-19។

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានឲ្យដឹងដូច្នេះថា៖ “មានការផ្សព្វផ្សាយតាមបណ្តាញសង្គមអំពីគ្រូពេទ្យខ្មែរម្នាក់បានដាក់ឲ្យនៅដោយឡែកនៅមន្ទីរពេទ្យមួយនៅទីក្រុងហាណូយ តាមពត៌មានដែលទទួលបានគឺ “He is Cambodian doctor working in Vietnam ( Hanoi), his specialist in ENT, he treated patient confirmed with COVID-19 .he is Quaratin at hospital in HN “ បកប្រែខ្មែរ: គាត់ជាវេជ្ជបណ្ឌិតខ្មែរបំរេីការងារនៅវៀតណាម (ហាណូយ) គាត់មានឯកទេសខាងជំងឺ ត្រចៀក ច្រមុះ បំពង់ក គាត់បានព្យាបាលអ្នកជំងឺដែលបានបញ្ជាក់ថាមានវិជ្ជមាន COVID-19 គាត់តំរូវឲ្យដាក់ដោយឡែកនៅមន្ទីរពេទ្យទីក្រុងហាណូយ ។ ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥”។
គួរបញ្ជាក់ផងដែរថា គិតមកដល់ពេលនេះ នៅលើពិភពលោកមានអ្នកឆ្លងវីរុសកូរ៉ូណាសរុបចំនួនជាង 114,000 នាក់ ហើយមានអ្នកស្លាប់ជាង 4,000 នាក់ និងអ្នកជាសះស្បើយជាង 64,000 នាក់៕

ប្រភព៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង
ដោយ៖ ណារ៉ែន