រថយន្ត

មកដឹងតម្លៃរថយន្ត Lexus LM300h ដ៏ទំនើប ដាក់លក់នៅឯប្រទេសថៃ

BY
autoadmin
March 10, 2020

ទីបំផុតក្រុមហ៊ុន Lexus ដែលជាបុត្រសម្ពន្ធរបស់ Toyota បានប្រកាសពីតម្លៃជាផ្លូវការនៃរថយន្ត Minivan របស់ខ្លួន។ ដោយក្រុមហ៊ុន Lexus បានឱ្យដឹងថា Lexus LM300h ដ៏ទំនើបប្រណិតប្រភេទ 4កៅអី មានតម្លៃ 6.5 លានបាត (ប្រហែល 200,000 ដុល្លារអាមេរិក) និងប្រភេទ 7 កៅអី មានតម្លៃ 5.5 លានបាត (ប្រហែល  175,000ដុល្លារអាមេរិក) នេះបើតាមទីផ្សាររបស់ប្រទេសថៃ។ ជាក់ស្ដែង Lexus LM300h នេះ វាបម្រុងនឹងបង្ហាញខ្លួននៅឯ Bangkok Motor Show បន្តែគួរឱ្យស្ដាយដែលប៉ុន្មានរយៈចុងក្រោយនេះវីរុស COVID-19 បានរាយដាលគ្រប់ទីកន្លែង ហើយកម្មវិធីធំៗនៅក្នុងតំបន់ដែលងាយរងគ្រោះជាច្រើនត្រូវបានលុបចោលទៅវិញ សូម្បីតែ GENEVA Motor Show ដែលជាពិព័រណ៍ដ៏ធំក៏ត្រូវលុបចោលទៅវិញដែរ។

រថយន្ត Lexus LM300h មួយនេះ គឺមានការរចនាយកគំរូតាម Toyota Alphard ដែលមានទាំងប្រភេទមាន 4កៅអី ឬ 7កៅអី។ ម៉ាស៊ីនដែលត្រូវបានជ្រើសរើសសម្រាប់ទីផ្សារប្រទេសថៃ គឺជាប្រភេទម៉ាស៊ីនទំហំ 2.5លីត្រ មានកម្លាំ 197សេះ ហើយរថយន្តនេះជាប្រភេទ Hybrid ដែលបញ្ចេញ CO2 តែ 150ក្រាម/គីឡូម៉ែត្រ ប៉ុណ្ណោះ។ វាមានប្រព័ន្ធសំឡេង (19-speaker sound system) និងទូទឹកកកតូច (14-litre refrigerator) ជាពិសេសលោកអ្នកអាចបញ្ជាទិញបានទាំងប្រភេទ ប៉ុងមួយ (front wheel) ឬប៉ុងពីរ (all-wheel) ផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ Bangkokpost

Share This Post: