ព័ត៌មានជាតិ
អ្នកនាំពាក្យរាជរដ្ឋាភិបាល ច្រានចោលនូវព័ត៌មានផ្សព្វផ្សាយថា រាជរដ្ឋាភិបាលនឹងនាំថ្នាំព្យាបាលវីរុសកូវីត១៩ ពីចិនមកកម្ពុជានៅចុងខែនេះ
BY Khmernote Media
March 10, 2020
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានច្រានចោលនូវព័ត៌មានដែលបានផ្សព្វផ្សាយថា រាជរដ្ឋាភិបាលនឹងនាំថ្នាំព្យាបាលវីរុសកូវីត១៩ ពីចិនមកកម្ពុជានៅចុងខែនេះ។ ដោយអ្នកនាំពាក្យរាជរដ្ឋាភិបាល រូបនេះ បានបង្ហោះនៅលើបណ្តាញសង្គមយ៉ាងដូច្នេះថា៖

“គោរពជម្រាបជូនបណ្ដាញសារព័ត៌មាន និងប្រិយមិត្តFBFs ក្នុងនាម ខ្ញុំជាអ្នកនាំពាក្យរាជរដ្ឋាភិបាល សូមច្រានចោលនូវព័ត៌មាន ដែលបានផ្សព្វផ្សាយថា “រាជរដ្ឋាភិបាលប្រកាសថា ថ្នាំព្យាបាលជំងឺកូវីដ១៩ នឹងនាំពីចិនមកកម្ពុជានៅចុងខែនេះ”។ ការពិត ខ្ញុំគ្រាន់តែលើកឡើងថា “ចិន និងអាមេរិក បានរកឃើញវ៉ាក់សាំងដើម្បីការពារជំងឺ កូវីដ១៩” តែប៉ុណ្ណោះ។ ចំពោះការផ្សព្វផ្សាយព័ត៌មានលើសពីនេះ ខ្ញុំពុំទទួលខុសត្រូវឡើយ។ អរគុណ”៕
ដោយ៖ ណារ៉ែន