ព័ត៌មានជាតិ
មនុស្ស៦៤នាក់ ដែលជិះនាវាជាមួយស្ត្រីជនជាតិអង់គ្លេស ដែលមានវីរុស COVID-19 នឹងត្រូវឲ្យនៅលើនាវាមិនឲ្យចុះឡើយ ហើយយកសំណាកទៅពិនិត្យ
BY Khmernote Media
March 10, 2020
រាជធានីភ្នំពេញ៖ នៅមុននេះបន្តចិ ក្រសួងសុខាភិបាល រៀបចំធ្វើសន្នីសីទសារព័ត៌មានបន្ទាន់មួយ ស្តីពីជំងឺ COVID-19 នៅទីស្តីការក្រសួងសុខាភិបាល។ នៅក្នុងសន្នីសីទសារព័ត៌មានបន្ទាន់នោះផងដែរ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើការប្រកាសជាសារធារណៈថា ស្ត្រីជនជាតិអង់គ្លេសអាយុ៦៥ឆ្នាំមានសញ្ញាណវិជ្ជមាននៃវីរុស COVID-19 ដែលស្ត្រីរូបនោះជាអ្នកដំណើរនៅតាមនាវាមួយ ដែលចូលចតនៅខេត្តកំពង់ចាម។
នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម ម៉ម ប៊ុនហេង បានមានប្រសាសន៍បន្ថែមថា អ្នកដំណើរចំនួន៣០នាក់ និងបុគ្គលិកនាវា៣៤នាក់ (សរុប៦៤នាក់) ត្រូវបានដាក់ដោយឡែកនៅលើនាវានោះ ដើម្បីយកសំណាកទៅធ្វើតេស្តរកវីរុស COVID-19៕

អត្ថបទ៖ សេម