ព័ត៌មានជាតិ
ក្រៅពីលេខ ១១៥ រដ្ឋបាលរាជធានីភ្នំពេញបង្ហាញលេខ Hotline មួយខ្សែទៀត សម្រាប់ប្រជាពលរដ្ឋទាក់ទងនឹងវីរុស COVID-19
BY Khmernote Media
March 10, 2020
កន្លងមកក្រសួងសុខាភិបាលបានប្រកាសជាសាធារណៈនូវលេខទូរស័ព្ទពិសេសមួយខ្សែគឺ ១១៥ សម្រាប់ឲ្យបងប្អូនប្រជាពលរដ្ឋធ្វើការទំនាក់ទំនងជុំវិញបញ្ហានានាអំពីវីរុស COVID-19។ ហើយមុននេះបន្តិច រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការដំណឹងដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ថា ប្រសិនបើមានចម្ងល់ ឬបញ្ហាអ្វីទាក់ទងនឹងវីរុសកូវីដ ១៩ (COVID-19) នោះ បងប្អូនប្រជាពលរដ្ឋអាចទូរស័ព្ទមក Hotline គឺលេខ ១២៩៩ ដើម្បីឱ្យរដ្ឋបាលរាជធានីភ្នំពេញធ្វើការបញ្ជូនព័ត៌មានទាំងអស់ទៅមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងក្រសួងសុខាភិបាល មានដំណោះស្រាយ ឬចំណាត់ការបន្ត។ អាស្រ័យហេតុនេះ សូមសាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបជាព័ត៌មាន៕

អត្ថបទ៖ សេម

