ព័ត៌មានជាតិ
ក្រសួងបានរកឃើញអ្នកបកប្រែ ជាស្ត្រី (មានគ្រួសារ មានកូន មានក្មួយ) ដើម្បីអញ្ជើញមកធ្វើការពិនិត្យ និងធ្វើតេស្ត ក្រោយគាត់បានដើរតាមបកប្រែឲ្យស្រ្តីអង់គ្លេសដែលមានផ្ទុកមេរោគកូវីដ១៩
BY Khmernote Media
March 10, 2020
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងសុខាភិបាល គាត់បានមានប្រសាសន៍ទាក់ទងនឹងការរកឃើញអ្នកបកប្រែ ជាស្ត្រី (ដែលមានគ្រួសារ មានកូន មានក្មួយ) ដើម្បីអញ្ជើញមកធ្វើការពិនិត្យ និងធ្វើតេស្ត ក្រោយគាត់បានដើរតាមបកប្រែឲ្យស្រ្តីអង់គ្លេសដែលមានផ្ទុកមេរោគកូវីដ១៩។ លោកជំទាវបានមានប្រសាសន៍បន្តថា គេមិនទាន់ដឹងថាអ្នកបកប្រែ នៅជិត ឬនៅឆ្ងាយពីស្រ្តីអង់គ្លេសទាំង ៥ នាក់ នោះទេ ពេលកំពុងធ្វើការបកប្រែ រងចាំលទ្ធផលការចូលធ្វើតេស្តរបស់គាត់សិន៕
