ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្រ្តីម្នាក់អស់កម្លាំងពេក ក៏ដេកលក់បាត់មាត់បាត់កក្នុងឡានតាក់ស៊ី ស្រាប់តែតៃកុងឡាននិងអ្នករួមដំណើរ នាំគ្នាចុះពីលើរថយន្តបាត់ទៅណាអស់

    BY Khmernote Media March 11, 2020
    ស្រ្តីម្នាក់អស់កម្លាំងពេក ក៏ដេកលក់បាត់មាត់បាត់កក្នុងឡានតាក់ស៊ី ស្រាប់តែតៃកុងឡាននិងអ្នករួមដំណើរ នាំគ្នាចុះពីលើរថយន្តបាត់ទៅណាអស់

    រាជធានីភ្នំពេញ ៖ ស្រ្តីម្នាក់ជិះរថយន្តតាក់ស៊ីពីស្រុកមកទិញអីវ៉ាន់នៅផ្សារដើមគរ តែអស់កម្លាំងពេកក៏បានដេកលក់ បាត់មាត់បាត់ក នៅក្នុងរថយន្ត ស្រាប់តែអ្នកបើករថយន្តតាក់ស៊ីបើកមកដល់ផ្សារដើមគ ឃើញគាត់ដេកលក់ស្រាប់តែទុកចោល នាំគ្នាចុះពីលើរថយន្តបាត់ទៅណាអស់ បង្កការភ្ញាក់ផ្អើលឡើងដល់ប្រធានផ្សារដើមគរ ចុះមកពិនិត្យមើល រួចនាំស្ត្រីខាងលើបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗផងដែរ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ១១:៥០នាទីថ្ងៃត្រង់ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០នេះ នៅចំណុចម្តុំស្តុបកោសដូង ផ្លូវម៉ៅសេទុង ស្ថិតក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

    ភ្លាមៗនោះបន្ទាប់ពីគ្មាននរណាអើពើអ្នកបើករថយន្តក៏ទុកគាត់ចោលទៀត លោក គៀង ចក់ ប្រធានផ្សារដើមគរ បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម លោកបានទៅជួយយកគាត់ចេញពីឡានហើយនាំទៅអោយគ្រូពេទ្យពិនិត្យនៅគ្លីនិកមួយ ក្រោយពេលពិនិត្យបានមួយសន្ទុះ ស្ត្រីរូបនោះ បានដឹងខ្លួនវិញហើយ។ បន្ទាប់ពីដឹងខ្លួនស្ត្រីរូបនោះបានរៀបរាប់ប្រាប់ថា ដំបូងឡើយ ជិះរថយន្តតាក់ស៊ីខាងលើ មកពីស្រុកមកទិញអីវ៉ាន់យកទៅលក់នៅស្រុកវិញ ខណៈពេលកំពុងជិះក្នុងរថយន្ត និងសម្រាកយប់មិញអត់គ្រប់គ្រាន់ទៀត ទើបគាត់អស់កម្លាំង ក៏ដេកលង់លក់ក្នុងរថយន្តតាក់ស៊ីដែលគាត់ជិះនោះទៅ ស្រាប់តែពេលដឹងខ្លួនវិញ អ្នកដែលជិះក្នុងរថយន្តជាមួយ ផ្សេងទៀត ចុះរត់ចោលអស់ មិនដឹងតាំងពីពេលណាទេ។

    ក្រោយពេលកើតហេតុ ស្ត្រីម្នាក់នោះបានថ្លែងអំណរអរគុណដល់លោក គៀង ចក់ ប្រធានផ្សារដើមគ ដែលបានជួយនាំគាត់យកទៅពេទ្យព្យាបាល ការពិតគាត់គ្មានជម្ងឺអ្វីទេ គ្រាន់តែអស់កម្លាំង ល្ហិតល្ហៃ ដៃជើងប៉ុណ្ណោះ បច្ចុប្បន្នគាត់បានដឹងខ្លួនវិញហើយ និងបានដើរទៅទិញឥវ៉ាន់ ហើយត្រឡប់ទៅស្រុកវិញហើយ៕

    អត្ថបទ៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay