ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    យុវតីម្នាក់សង្ស័យវិបត្តិច្រើនពេក Live វីដេអូតាមហ្វេសប៊ុកធ្វើអត្តឃាតចងកសម្លាប់ខ្លួន

    BY Khmernote Media March 11, 2020
    យុវតីម្នាក់សង្ស័យវិបត្តិច្រើនពេក Live វីដេអូតាមហ្វេសប៊ុកធ្វើអត្តឃាតចងកសម្លាប់ខ្លួន

    រាជធានីភ្នំពេញ ៖ យុវតីរូបស្រស់ម្នាក់ (សុំមិនបញ្ចេញអត្តសញ្ញាណ) សង្ស័យវិបត្តិច្រើនពេក ធ្វើអត្តឃាតចងកសម្លាប់ខ្លួន ហើយថែមទាំង Live វីដេអូតាមហ្វេសប៊ុក រហូតបានសម្រេច បន្ទាប់ពីជិះកង់បីឥណ្ឌាត្រលប់មកកន្លែងស្នាក់នៅវិញ គេឃើញជនរងគ្រោះដើរបណ្ដើរយំបណ្ដើរ លុះចូលដល់ក្នុងបន្ទប់ កាន់តែធ្វើអោយ អារម្មណ៍ស្មុគស្មាញ គិតអ្វីលែងចេញ សុញគំនិតគិតខ្លី ទើបជ្រើសយកការបញ្ចប់ជីវិតបែបនេះ។

    ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីវេលាម៉ោង២ទាបភ្លឺនេះ នៅចំណុចផ្ទះជួលមួយកន្លែង បន្ទប់លេខ៦ ផ្លូវលំ ក្រុម៧ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

    ក្រោយពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែលើ នៃអធិការដ្ឋានខណ្ឌមានជ័យ សហការជាមួយ កម្លាំង ការិយាល័យ បច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការនគរបាលរាជធានីភ្នំពេញ និងលោក វេជ្ជបណ្ឌិត នង សុវណ្ណារដ្ឋ បានចុះទៅធ្វើការពិនិត្យ កោសល្យវិច័យ លើសាកសព រួចបញ្ជាក់ប្រាប់ថា សពពិតជាស្លាប់ដោយការ ធ្វើអត្តឃាត (ចងកសម្លាប់ខ្លួន )ពិតប្រាកដមែន៕

    អត្ថបទ៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay