ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បុរសម្ចាស់កង់បីឥណ្ឌា ដែលដឹកជនជាតិជប៉ុនផ្ទុកជំងឺកូវីដ១៩ ត្រូវបានធ្វើតេ្តសជាលទ្ធផលគឺអវិជ្ជមាន

    BY Khmernote Media March 11, 2020
    បុរសម្ចាស់កង់បីឥណ្ឌា ដែលដឹកជនជាតិជប៉ុនផ្ទុកជំងឺកូវីដ១៩ ត្រូវបានធ្វើតេ្តសជាលទ្ធផលគឺអវិជ្ជមាន

    នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ មន្ទីរសុខាភិបាលខេត្តសៀមរាប បានឲ្យដឹងថា បុរសម្ចាស់កង់បីឥណ្ឌា ដែលដឹកជនជាតិជប៉ុនផ្ទុកជំងឺកូវីដ១៩ ត្រូវបានធ្វើតេ្តសជាលទ្ធផលគឺអវិជ្ជមាន គាត់មានសុខភាពល្អ មិនមានរោគសញ្ញាអ្វីទេ ហើយបច្ចុប្បន្នបុរសរូបនេះ ត្រូវបានដាក់ឱ្យនៅដោយឡែក និងតាមដានចំនួន១៤ថ្ងៃ នៅក្នុងអគារជំងឺឆ្លងនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

    សូមបញ្ជាក់ថាប្រទេសកម្ពុជា បានរកឃេីញករណីជំងឺCOVID-19​ សរុបចំនួន៣ករណី ទី១ ជនជាតិចិន​ ភេទប្រុស​ អាយុ៦០ឆ្នាំ​ ជាសះស្បេីយ ទី២ ជនជាតិខ្មែរ​ ភេទប្រុស​ អាយុ៣៨ឆ្នាំ​ កំពុងដាក់ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប​ គាត់មានសុខភាពល្អ​ មិនមានរោគសញ្ញាអ្វីទេ​ តែគាត់បន្តវិជ្ជមាន​ COVID-19 និងទី៣ ជនជាតិអង់គ្លេស​ ភេទស្រី​ អាយុ៦៥ឆ្នាំ​ កំពុងដាក់ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពុងចាម គាត់មានសុខភាពល្អ​ មិនមានរោគសញ្ញាអ្វីគួរឲ្យកត់សំគាលទេ​ ។

    ដោយ អ្នកប៉ះពាល់ទាំងអស់នឹងយកវត្ថុវិភាគ​ ដាក់ឲ្យនៅដោយឡែក​ និងតាមដានសុខភាពចំនួន១៤ថ្ងៃ​។ ដោយ៣ករណីនេះជាករណីនាំចូលពីប្រទេសពីប្រទេសក្រៅ​ ប្រទេសកម្ពុជាយេីងមិនទាន់រកឃេីញភស្តុតាងបញ្ជាក់ថាមានការឆ្លងនៅក្នុងសហគមន៍នៅឡេីយទេ​ ។ ទូទាំងប្រទេសយេីងបានធ្វេីតេស្តសសរុបទាំងអស់ចំនួន​ ៤៨២ករណី​ ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥៕

    ប្រភព៖ មន្ទីរសុខាភិបាលខេត្តសៀមរាប
    ដោយ៖ ណារ៉ែន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay