តៃកុងឡានធំៗ២គ្រឿង និងឡានតូចមួយគ្រឿងទៀត ត្រូវឃាត់ខ្លួន ពាក់ព័ន្ធគ្រឿងញៀន និងស្រវឹងបើកបរ នៅខណ្ឌមានជ័យ
រាជធានីភ្នំពេញ ៖ គោលដៅ ត្រួតពិនិត្យការបើកបរក្រោមឥទ្ធិពលជាតិស្រវឹង ទៅលើអ្នកបើកបរយានយន្តគ្រប់ប្រភេទ និង អ្នកបើកបរ ទោចក្រយានយន្ត ទាំងអស់ និង ពង្រឹងច្បាប់ចរាចរណ៍ ជើងគោក ចាប់ពីវេលាម៉ោង២៣:០០នាទី ថ្ងៃទី១០ រហូតដល់ម៉ោង២:៣០នាទីទាបភ្លឺ ឈានចូលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០នេះ ត្រង់ចំណុចស្តុបមុខវត្តចាក់អង្រែក្រោម លើផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ កម្លាំងចម្រុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកមានការអនុញាតិដោយលោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ទោ ហួត ចាន់យ៉ារ៉ាន់ ស្នងការរងចុះជួយខណ្ឌមានជ័យ និងលោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ ក្រុមការងារត្រួតពិនិត្យជាតិអាកុល បានប្រើប្រាស់កម្លាំងសរុបចំនួន ៣៥ នាក់ ។

ជាលទ្ធផល ១. យានយន្តត្រួតពិនិត្យសរុបចំនួន ១១៥ គ្រឿង រថយន្តចំនួន ៣៥ គ្រឿង និងម៉ូតូចំនួន ៨០គ្រឿង ។ ២.អបរំអ្នកបើកបរមានអត្រាជាតិអាកុល ក្រោម០,25 mg/l ចំនួន ១០នាក់ អ្នកបើកបររថយន្តចំនួន ០៤នាក់ អ្នកបើកបរម៉ូតូចំនួន ០៦ នាក់ ។ ៣.ផាកពិន័យអ្នកបើកបរមានអត្រាជាតិអកុលចាប់ពី (០,២៥-០,៣៩mg/l) ចំនួន ០១នាក់ អ្នកបើកបររថយន្តចំនួន ០១នាក់។
៤.បញ្ជូនទៅការិយាល័យចរាចរណ៍ផ្លូវគោក ចំពោះអ្នកបើកបរមានអត្រាជាតិកុលចាប់ពី០,៤០mg/l ឡើងទៅចំនួន ០១ នាក់(រថយន្ត ០១គ្រឿង ម៉ូតូ ០០គ្រឿង)អ្នកបើកបររថយន្តចំនួន ០១នាក់ ។ ៥. អត់ពាក់មួកសុវត្តិភាពចំនួន ៣៧នាក់ ដកហូតយកមករក្សារទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ រយះពេល ០១ថ្ងៃ ទើបផាកវិន័យតាមនិតិវិធីច្បាប់ ។
៦. ក្នុងនោះក៏មានរថយន្តធុនធំ២គ្រឿង ដែលតៃកុងត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ ក្រោយពីរកឃើញ លទ្ធផល វិជ្ជមាន ក្នុងការ ធ្វើតេស្ត ទឹកនោម រកសារធាតុញៀន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការ តាមនីតិវិធីច្បាប់ ៕





អត្ថបទ៖ បងម៉េង ខ្មែរណូត