ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ហួសចិត្ត! លេខ១១៥ ប្រើសម្រាប់បងប្អូនខលចង់សួរចង់ដឹងពីជំងឺ​ COVID-19​ ពីគ្រូពេទ្យជំនាញ បែរជាមានមនុស្សមួយចំនួនខលមកហើយប្រេីសំដីអសុរស​ គ្រោកគ្រាត​ និងពាក្យប្រមាថ

    BY Khmernote Media March 11, 2020
    ហួសចិត្ត! លេខ១១៥ ប្រើសម្រាប់បងប្អូនខលចង់សួរចង់ដឹងពីជំងឺ​ COVID-19​ ពីគ្រូពេទ្យជំនាញ បែរជាមានមនុស្សមួយចំនួនខលមកហើយប្រេីសំដីអសុរស​ គ្រោកគ្រាត​ និងពាក្យប្រមាថ

    ខណៈដែលកម្ពុជា បានរកឃើញនូវករណីCOVID-19​ ក្រសួងសុខាភិបាលក៏បានដាក់នូវលេខទូរស័ព្ទទាន់ហេតុការណ៍ ១១៥ សម្រាប់ឲ្យបងប្អូនប្រជាពលរដ្ឋដែលមានចម្ងល់ទាក់ទងនឹងករណីជំងឺ COVID-19។ ប៉ុន្តែ​ ការទូរស័ព្ទចូលលេខ​ ១១៥​ មកមន្រ្តីទទួលបន្ទុក​ ១១៥​ នេះ​ មាន៧០ភាគរយ​ បានការ​ដេីម្បីសួរពត៌មានអំពីជំងឺ​ COVID-19 ព្រមទាំងរាយការណ៍ស្ថានភាពសុខភាព​ និង​ ៣០ភាគរយមិនបាន​ការ។

    ដោយមានការទូរស័ព្ទចូលមិនបានការដូចជា ១.​ ប្រេីកុមារតូចៗឲ្យនិយាយជំនួស, ២.​ ក្រុមក្មេងដដែលៗទូរស័ព្ទចូលគ្រប់គ្នានៃគ្រូពេទ្យជំនាញ, ៣.​ ទូរស័ព្ទចូលមិននិយាយបេីកចោល, ៤.​ ទូរស័ព្ទចូលចាក់ចំរៀងឲ្យស្តាប់, ៥.​ ប្រេីសំដីអសុរស​ គ្រោកគ្រាត​ និងពាក្យប្រមាថ, ៦.​ អ្នកស្រវឹងទូរស័ព្ទចូល​និយាយស្តាប់មិនយល់ និង ៧.​ មានក្រុមទូរស័ព្ទតេស្តលេង​។

    នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង សំណូមពរឲ្យសាធារណៈជនមេត្តាប្រេីប្រាស់លេខ១១៥​ នេះ​សំរាប់បំរេីប្រជាពលរដ្ឋ​ដែលអ្នកចង់សួរចង់ដឹងពីជំងឺ​ COVID-19​ ព្រោះពេលបងប្អូនរំខាន​នាំឲ្យអ្នកដទៃទៀតមិនអាចទូរស័ព្ទចូលបាន​ ដែលចង់ជួបគ្រូពេទ្យជំនាញ សូមបងប្អូនប្រេីលេខ​ ១១៥​នេះឲ្យមានតំលៃបំផុត។ ក្នុងនោះក៏មានការសំណូមពរដល់អាជ្ញាធរដែនដីទាំងអស់មេត្តាអប់រំប្រជាពលរដ្ឋមូលដ្ឋាន​ និងករណីចាំបាច់គួរចាត់វិធានការទៅតាមផ្លូវច្បាប់​៕

    ប្រភព៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង

    Share This Post:
    MPO4D jitutoto mpo4d Mpoplay