ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ផ្អើលអ្នករស់នៅបុរីភ័យមិនស្ទើរទេ! រថយន្ត PRIUS បើកបុករះម៉ូតូជាច្រើនគ្រឿង មិនឈប់ទេ ទាល់តែបុកទម្លុះទ្វារចូលផ្ទះកាត់ដេរខ្ទេចខ្ទីសម្ភារៈរាយប៉ាយពេញដី បើកលែងទៅមុខទើបឈប់

    BY Khmernote Media March 12, 2020
    ផ្អើលអ្នករស់នៅបុរីភ័យមិនស្ទើរទេ! រថយន្ត PRIUS បើកបុករះម៉ូតូជាច្រើនគ្រឿង មិនឈប់ទេ ទាល់តែបុកទម្លុះទ្វារចូលផ្ទះកាត់ដេរខ្ទេចខ្ទីសម្ភារៈរាយប៉ាយពេញដី បើកលែងទៅមុខទើបឈប់

    រាជធានីភ្នំពេញ ៖ បុរសម្នាក់ បើករថយន្ត PRIUS មួយគ្រឿង បួងចង្កូតទាំងមិនបានបន្ថយល្បឿនក៏ជ្រុលទៅបុកម៉ូតូហើយទាញចង្កូតមកវិញ ក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតចតមុខមុខផ្ទះ ហើយក៏បន្តទៅបុកទម្លុះទ្វារចូលផ្ទះកាត់ដេរមួយកន្លែងទៀត បណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួនខ្ទាតរាយប៉ាយពេញក្នុងផ្ទះ តែសំណាងល្អ មិនបណ្ដាលឲ្យអ្នកណាម្នាក់រងរបួសនោះទេ បង្កការភ្ញាក់ផ្អើលទាំងកណ្ដាលយប់។

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង១០:០៥នាទីយប់ ថ្ងៃទី១១ ខែមិនា ឆ្នាំ២០២០នេះ នៅចំណុចហាងកាត់ដេមួយយីហោ សារ៉ា សប (SARA SHOP) ក្នុងបុរីពិភពថ្មី ផ្ទះលេខ៩៨ ផ្លូវA ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

    រថយន្តបង្កម៉ាកតូយ៉ូតាព្រូស (TOYOYA PRIUS) ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2BF-0862 បើកបរដោយបុរសម្នាក់ មិនទាន់ស្គាល់អត្តសញ្ញាណ ។ ខូតខាតម៉ូតូបីគ្រឿង ១.ម៉ូតូម៉ាក CLICK មួយគ្រឿង ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BS-5851 បើកបរដោយស្ត្រីម្នាក់ រងរបួសជើងស្រាល និងបែកចង្កៀងមុខ ។ ២.ម៉ូតូម៉ាកហុងដាហ្សូមម័រអ៉ិច (Honda Zoomer-X) ពណ៍ខ្មៅលាយទឹកក្រូច ពាក់ស្លាកលេខភ្នំពេញ 1FJ-1666 ។ ៣.ម៉ូតូម៉ាក TODAY ពណ៍ខ្មៅ (មិនចាំស្លាកលេខ)។

    ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តខាងលើ បើកបរដោយបុរសម្នាក់វ័យចំណាស់ ទំនងជាស្រវឹងស្រា បានបើកបរតាមផ្លូវបេតុងពីត្បូងមកជើង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែបួងចង្កូតទាំងមិនបានបន្ថយល្បឿន បំណងបត់មកខាងស្ដាំដៃ កែងផ្លូវបេតុងអក្សរA ក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿង ម៉ាក CLICK របស់ស្ត្រីម្នាក់ បណ្ដាលឲ្យដួលរងរបួស ហើយរថយន្តបង្កបានព្យាយាមទាញចង្កូតមកខាងស្ដាំវិញ ក៏ជ្រុលទៅបុកម៉ូតូ Zoomer មួយគ្រឿងទៀតដែលចតទុកមុខផ្ទះកើតហេតុ ប៉ើងខ្ទាតចូលក្នុងផ្ទះ ចំណែករថយន្តនៅតែមិនឈប់ បានបន្តទៅបុកទម្លុះទ្វារចូលផ្ទះកាត់ដេរកើតហេតុនោះ បណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួនខ្ទាតរាយប៉ាយពេញក្នុងផ្ទះ និងកៀបជាប់ម៉ូតូ TODAY មួយគ្រឿងទៀត បើកទៅមុខលែងរួច ហេតុការណ៍នេះពិតជាសំណាងល្អណាស់ ដែលមិនបណ្ដាលឲ្យនរណាម្នាក់រងរបួសនោះទេ បង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាង ចេញមកឃាត់តៃកុងរថយន្តបង្កបាន ហើយរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលដង្កោ ចុះមកពិនិត្យមើលផងដែរ។

    ប្រជាពលរដ្ឋរស់នៅជាប់ផ្ទះកើតហេតុបានរៀបរាប់ប្រាប់ថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ចាត់ទុកជាសំណាងមួយ ដែលមិនបណ្ដាលឲ្យនរណាម្នាក់រងរបួសនោះ ព្រោះក្មេងៗដែលរត់លេងមុខផ្ទះជាមួយគ្នា ទើបតែអាណាព្យាបាលពួកគេហៅចូលផ្ទះអស់ កុំអីមិនដឹងថាគ្រោះថ្នាក់យ៉ាងណានោះទេ។

    បច្ចុប្បន្នក្រោយពេលកើតហេតុ ភាគីរថយន្តបង្ក សុំយកបុរសជាឪពុកទៅផ្ទះសិន ដោយអោយកូនស្រីជាអ្នកមកដោះស្រាយជាមួយម្ចាស់ផ្ទះរងគ្រោះ ជិត២ម៉ោង ទើបត្រូវគ្នា ដោយភាគីទាំងសងខាងយល់ព្រមសងនិងទទួលសំណងបញ្ចប់រឿងចំនួន១៨០០ដុល្លារ មិនវែងឆ្ងាយដល់សមត្ថកិច្ចចុះវាស់វែងនោះទេ ៕

    អត្ថបទ៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay