ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តសៀមរាបច្រានចោលព័ត៌មានថា តេស្តលទ្ធផលអវិជ្ជមានលើបុរសដែលបានឆ្លងវីរុស COVID-19 ពីជនជាតិជប៉ុន

    BY Khmernote Media March 12, 2020
    រដ្ឋបាលខេត្តសៀមរាបច្រានចោលព័ត៌មានថា តេស្តលទ្ធផលអវិជ្ជមានលើបុរសដែលបានឆ្លងវីរុស COVID-19 ពីជនជាតិជប៉ុន

    យោងតាមរបាយការណ៍របស់លោក ប្រធានមន្ទីរសុខាភិបាលបានឱ្យដឹងថា បុរសជនជាតិខ្មែរ ដែលបានឆ្លងវីរុស COVID-19 ពីជនជាតិជប៉ុននៅតែវិជ្ជមានដដែល ហើយក៏បានដាក់គាត់ឱ្យនៅបន្ទប់ដោយឡែកនៅមន្ទីរពេទ្យខេត្តនៅឡើយ ប៉ុន្តែគាត់នៅមានសុខភាពជាធម្មតាពុំមានអ្វីគួរឱ្យកត់សម្គាល់នោះឡើយ ហើយមន្ត្រីជំនាញនៅតែបន្តតតាមដាន និងព្យាបាល។

    រដ្ឋបាលខេត្តសៀមរាបសូមធ្វើការច្រានចោល ចំពោះការផ្សព្វផ្សាយថា តេស្តលទ្ធផលអវិជ្ជមានលើបុរសដែលបានឆ្លងវីរុស COVID-19 ពីជនជាតិជប៉ុន។ ដូច្នេះសូមបងប្អូនកុំមានការភាន់ច្រលំទៅតាមការផ្សព្វផ្សាយរបស់សាធារណជនមួយចំនួន ដែលគ្មានប្រភពច្បាស់លាស់ ក្នុងករណីនេះ។

    រដ្ឋបាលខេត្តសៀមរាប សំណូមពរឲ្យបងប្អូនចូលរួម និងទប់ស្កាត់រាល់ព័ត៌មានមិនពិតដែលធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម ហើយអាជ្ញាធរមានសមត្ថកិច្ចនឹងអនុវត្តទៅតាមផ្លូវច្បាប់ចំពោះជនណាដែលបានផ្សព្វផ្សាយនូវព័ត៌មានមិនពិត ឬប្រឌិតព័ត៌មានដែលធ្វើឱ្យសាធារណជនមានការយល់ច្រលំ៕

    ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

    Share This Post:
    MPO4D jitutoto mpo4d Mpoplay