ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    Breaking News! រកឃើញអ្នកផ្ទុកមេរោគ COVID-19 ចំនួន២នាក់ថែមទៀត នៅលើកប៉ាល់ទេសចរណ៍ ដែលចូលចតនៅខេត្តកំពង់ចាម

    BY Khmernote Media March 12, 2020
    Breaking News! រកឃើញអ្នកផ្ទុកមេរោគ COVID-19 ចំនួន២នាក់ថែមទៀត នៅលើកប៉ាល់ទេសចរណ៍ ដែលចូលចតនៅខេត្តកំពង់ចាម

    ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងមួយស្តីពីបច្ចុប្បន្នភាព នៃការរកឃើញថ្មីចំពោះអ្នកផ្ទុកមេរោគ COVID-19 នៅកម្ពុជា ដោយក្រសួងបានប្រកាសថា បានរកឃើញវិជ្ជមានអ្នកផ្ទុកមេរោគ COVID-19 ចំនួន២ករណីទៀត ដែលជាបុរសជនជាតិអង់គ្លេសអាយុ៧៣ឆ្នាំម្នាក់ (ជាស្វាមី) និងស្ត្រីជនជាតិអង់គ្លេសអាយុ៦៩ឆ្នាំ (ជាភរិយា) ហើយសរុបមកទល់នឹងពេលនេះគឺមាន ភ្ញៀវទេសចរណ៍៣នាក់ហើយ សុទ្ធតែរកឃើញវិជ្ជមានវីរ៉ុស COVID-19 និងសុទ្ធសឹងតែជាភ្ញៀវទេសចរណ៍ នៅលើកប៉ាល់ទេសរណ៍ Viking Cruise Journey ដែលចូលចតនៅខេត្តកំពង់ចាម។

    បច្ចុប្បន្នភ្ញៀវទេសចរណ៍ទាំង២នាក់ ដែលបានរកឃើញវិជ្ជមាន វីរុស COVID-19 ត្រូវបានគេយកទៅដាក់ដោយឡែកនៅមន្ទីពេទ្យបង្អែកខេត្តកំពង់ចាម ដើម្បីព្យាបាលនិងតាមដានសុខភាពជាបន្ត។ សូមអានសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៅខាងក្រោមនេះ៖

    Share This Post:
    MPO4D jitutoto mpo4d Mpoplay