រថយន្ត

ស្រាយចម្ងល់ ឡានសណ្តោង មានស្លាកលេខ២ ក្រោយមានអ្នកសារព័ត៌មានម្នាក់ចាប់ឃាត់រថយន្តដឹកជ្រូកកាលពីថ្ងៃមុន

BY
Khmernote Media
March 13, 2020

ក្រោយមានការភ្ញាក់ផ្អើលមួយដោយបុរសម្នាក់អះអាងថាខ្លួនជាអ្នកសារព័ត៌មាន បានចុះទៅធ្វើការសម្ភាសន៍រថយន្តដឹកជ្រូកមួយគ្រឿង រហូតមានការជិះដេញកាក់ឡានដឹកជ្រូកនោះឃាត់ទុក ព្រោះឃើញថារថយន្តធុនធំប្រភេទនោះ មានស្លាកលេខ២ផ្សេងគ្នា ដោយកន្ទុយក្រោយមានលេខផ្សេង និងក្បាលមុខមានលេខផ្សេង។ ទាក់ទងនឹងបញ្ហានេះដែរ ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការបកស្រាយចម្ងល់មួយនេះ ដោយបញ្ជាក់អោយដឹងថា៖

ក្បាលរថយន្តសណ្តោង អាចសណ្តោង រ៉ឺម៉ក ឬសឺមីរ៉ឺម៉ក បាន ហើយយានជំនិះទាំងពីរប្រភេទនេះ ត្រូវមាន ផ្លាកលេខសម្គាល់ផ្សេងគ្នា ដោយរថយន្តធុនធ្ងន់ និងក្បាលរថយន្តសណ្តោង មានលេខកូដយានជំនិះ « 3 » ចំណែកឯ រ៉ឺម៉ក និងសឺមីរ៉ឺម៉ក៖ លេខកូដយានជំនិះ « 4 »។ ចំពោះអនុក្រឹត្យស្តីពី ការចុះបញ្ជីផ្តល់បណ្ណសម្គាល់យានជំនិះ និងបំពាក់ផ្លាកលេខសម្គាល់យានជំនិះ សូមចូលទៅកាន់ https://www.mpwt.gov.kh/kh/documents/sub-decree/157

Share This Post: