ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងអប់រំ បង្កើតកម្មវិធីសិក្សាតាម​ប្រព័ន្ធ​អេឡិចត្រូនិក (E-Learning) សម្រាប់ជំនួយ​ដល់សិស្សថ្នាក់ទី១២ និងទី៩ ដែល​បាន​ផ្អាក​ការ​សិក្សា​ជា​បណ្ដោះអាសន្ន នៅ​គ្រឹះស្ថាន​សិក្សា​សាធារណៈ និង​ឯកជន​ក្នុង​ក្រុង​សៀមរាប

    BY Khmernote Media March 13, 2020
    ក្រសួងអប់រំ បង្កើតកម្មវិធីសិក្សាតាម​ប្រព័ន្ធ​អេឡិចត្រូនិក (E-Learning) សម្រាប់ជំនួយ​ដល់សិស្សថ្នាក់ទី១២ និងទី៩ ដែល​បាន​ផ្អាក​ការ​សិក្សា​ជា​បណ្ដោះអាសន្ន នៅ​គ្រឹះស្ថាន​សិក្សា​សាធារណៈ និង​ឯកជន​ក្នុង​ក្រុង​សៀមរាប

    ក្រសួងអប់រំ យុវជន និងកីឡា ប្រកាស បង្កើតកម្មវិធីសិក្សា «ការរៀនតាមប្រព័ន្ធអេឡិចត្រូនិក-E-Learning» សម្រាប់​ជំនួយ​ដល់​សិស្សានុសិស្ស ដែល​បាន​ផ្អាក​ការ​សិក្សា​ជា​បណ្ដោះអាសន្ន​នៅ​គ្រឹះស្ថាន​សិក្សា​សាធារណៈ និង​ឯកជន​ក្នុង​ក្រុង​សៀមរាប ក្នុង​ការ​ចូលរួម​ទប់ស្កាត់​ការ​រីក​រាល​ដាល​នៃ​ជំងឺ Covid-19។

    យោងតាមសេចក្តីជូនដំណឹងបានឲ្យដឹងថា ដើម្បីជាជំនួយដល់ការសិក្សារបស់ សិស្សថ្នាក់ទី១២ និងទី៩ ដែលបានផ្អាកការសិក្សាជាបណ្តោះអាសន្ននៅគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនក្នុងក្រុងសៀមរាប ខេត្តសៀមរាប ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីត១៩ ក៏ដូចជាសម្រាប់សិស្សដទៃទៀតដែលមានបំណងទទួលការបំប៉នបន្ថែម។ ក្រសួងបានបង្កើតកម្មវិធីសិក្សា “ការ​រៀន​តាម​ប្រព័ន្ធ​អេឡិចត្រូនិក (E-Learning)” ដោយឥតគិតថ្លៃលើមុខវិជ្ជាឯកទេសចំនួន០៦ (គណិត ប្រវត្តិ រូបវិទ្យា គីមី ជីវវិទ្យា និងភាសាខ្មែរ) ដែលអាចឲ្យប្អូនៗសិស្សានុសិស្សទាំងអស់អាចសិក្សាដោយខ្លួនឯងបាននៅលើបណ្តាញសង្គមផ្លូវការ និងប្រព័ន្ធសិក្សាតាមអេឡិចត្រូនិចរបស់ក្រសួង។

    អាចសិក្សាគ្រប់ទីកន្លែង សម្រាប់ជាជំនួយស្មារតី ក្នុងការត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិ តាមកាលបរិច្ឆេទដែលបានគ្រោងទុក។
    ក្រសួងនឹងដាក់ឲ្យដំណើរការកម្មវិធីបង្រៀនតាមអេឡិចត្រូនិក ចាប់ពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ តទៅ ដោយសិស្សានុសិស្សអាចសិក្សាបានតាមរយៈមធ្យោបាយដូចខាងក្រោម៖
    ១ លើបណ្តាលយូធូប www.youtube.com/moeys
    ២ ទំព័រហ្វេសប៊ុកផ្លូវការ www.facebook.com/moeys.gov.kh
    ៣ មជ្ឈមណ្ឌលសិក្សាអេឡិចត្រូនិចរបស់ក្រសួង elearning.moeys.gov.kh៕

    ដោយ៖ ណារ៉ែន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay