ព័ត៌មានជាតិ
ក្រសួងចេញសេចក្តីប្រកាសថ្មី ដោយផ្អាកតែនាវាដឹកអ្នកដំណើរ ឬដឹកភ្ញៀវទេសចរចូលតាម “ច្រកអន្តរជាតិក្អមសំណ” ជាបណ្តោះអាសន្ន មិនមែនគ្រប់ច្រកទាំងអស់ឡើយ
BY Khmernote Media
March 13, 2020
ក្រសួងសាធារណការ និងដឹកជញ្ជូន សម្រេចធ្វើការកែសម្រួលខ្លឹមសារថ្មី ដោយការសម្រេចផ្អាកនាវាដឹកអ្នកដំណើរ ឬដឹកភ្ញៀវទេសចរ ចូលមកប្រទេសកម្ពុជា ធ្វើឡើងតែចំពោះច្រកក្អមសំណរក្នុងទឹកដីស្រុកកោះធំ ខេត្តកណ្ដាល តែមួយគត់ប៉ុណ្ណោះ។

នេះបើយោងតាមការបង្ហោះរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ៖ “ក្រសួងសូមធ្វេីការផ្អាកនាវាទេសចរណ៍ និងនាវាដឹកអ្នកដំណើរចូលតាម <ច្រកអន្តរជាតិក្អមសំណ> ជាបណ្តោះអាសន្ន រហូតមានការសម្រេចជាថ្មី។ អាស្រ័យដូចជំរាបជូនខាងលើ សូមអ្នកសារព័ត៌មាន និងបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបជាព័ត៌មាន និងចូលរួមផ្សព្វផ្សាយ។ សូមគោរពជូនភ្ជាប់លិខិតលេខ ៥៧១ សក.ដជទ របស់អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ”៕

ដោយ៖ ណារ៉ែន