ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្តៅៗ! ក្រសួងសុខាភិបាល ចេញប្រកាសព័ត៌មានថា រកឃើញករណីអ្នកផ្ទុកមេរោគ COVID-19 ២ករណីថ្មីទៀត នៅរាជធានីភ្នំពេញ តែម្តង

    BY Khmernote Media March 13, 2020
    ក្តៅៗ! ក្រសួងសុខាភិបាល ចេញប្រកាសព័ត៌មានថា រកឃើញករណីអ្នកផ្ទុកមេរោគ COVID-19 ២ករណីថ្មីទៀត នៅរាជធានីភ្នំពេញ តែម្តង

    យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលបានបញ្ជាក់មុននេះបន្តិចបានឲ្យដឹងថា រកឃើញករណីថ្មីចំនួន២នាក់បន្ថែមទៀត (មិនមានពាក់ព័ន្ធទៅនឹងករណី Wiking Crusie Journey ទេ) គឺត្រូវបានរកឃើញវិជ្ជមានវីរុសកូវីដ ១៩ លើបុរសជនជាតិកាណាដាអាយុ៤៩ឆ្នាំ និងបុរសជនជាតិប៊ែលហ្សិក អាយុ៣៣ឆ្នាំ នៅរាជធានីភ្នំពេញ (លទ្ធផលចេញនៅវេលាម៉ោង១៦ និង០០នាទីរសៀល នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០) ហើយបុរសវិជ្ជមានវីរុសកូវីដ១៩ទាំង២នាក់នេះ ត្រូវបានយកមកដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

    ក្រសួងបានបញ្ជាក់ថា ការងារដែលត្រូវធ្វើបន្តគឺត្រូវស្រាវជ្រាវរកអ្នកដែលប៉ះពពបាល់ផ្ទាល់ ឬប្រយោល ជាមួយបុរសជនជាតិកាណាដា និងជនជាតិប៊ែលហ្សិក វិជ្ជមានវីរុសកូរ៉ូណាទាំង២នាក់នេះ ដែលក្រុមការងារខាងលើកំពុងតែសកម្មធ្វើ៕

    អត្ថបទ៖ សេម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay