ក្តៅៗ! ក្រសួងសុខាភិបាលសម្រេចបិទសាលា CIS សាខាកោះពេជ្រ រយៈពេល១៤ថ្ងៃ ហើយបុគ្គលិក និងអ្នកពាក់ព័ន្ធ នៅសាលានោះនឹងដាក់អោយស្ថិតនៅក្រោមការតាមដាន
រាជធានីភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានរកឃើញវិជ្ជមានវីរុសកូវីដ១៩ លើបុរសជនជាតិបរទេសចំនួន២នាក់នៅរាជធានីភ្នំពេញ ដោយក្នុងនោះមានបុរសជនជាតិកាណាដា វ័យ៤៩ឆ្នាំម្នាក់ ដែលជាអ្នកធ្វើការនៅសាលារៀន CIS សាខាកោះពេជ្រ។

បន្ទាប់ពីរកឃើញករណីកូវីដ១៩នេះមក នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០នេះ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងអោយដឹងថា ពាក់ព័ន្ធនឹងបុរសជនជាតិកាណាដា ដែលធ្វេីការនៅសាលា CIS សាខាកោះពេជ្រ មានឆ្លងជំងឺ កូវីដ ១៩ នោះ ក្រសួងសុខាភិបាល បានស្នេីទៅក្រសួងអប់រំ យុវជន និងកីឡា អោយបិទសាលា CIS សាខាកោះពេជ្រនោះជាបណ្ដោះអាសន្ន ហើយក្រុមគ្រូពេទ្យនឹងចុះទៅសំអាតមេរោគនៅសាលានោះ។ ចំណែកឯ បុគ្គលិក និងអ្នកពាក់ព័ន្ធ នៅសាលានោះនឹងដាក់អោយស្ថិតនៅក្រោមការតាមដានរយៈពេល ១៤ ថ្ងៃ៕


អត្ថបទ៖ សេម