ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    លោកជំទាវ ឱ​ វណ្ណឌីន បញ្ជាក់ថា បុរសជនជាតិកាណាដា ដែលឆ្លងវីរុសកូវីដ១៩នោះ មានកូន២នាក់ ហើយស្នើសុំដាក់ខ្លួនដាច់ដោយឡែកនៅផ្ទះវិញ ដោយសារមិនមានអ្នកមើលថែកូន

    BY Khmernote Media March 14, 2020
    លោកជំទាវ ឱ​ វណ្ណឌីន បញ្ជាក់ថា បុរសជនជាតិកាណាដា ដែលឆ្លងវីរុសកូវីដ១៩នោះ មានកូន២នាក់ ហើយស្នើសុំដាក់ខ្លួនដាច់ដោយឡែកនៅផ្ទះវិញ ដោយសារមិនមានអ្នកមើលថែកូន

    រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០នេះ លោកជំទាវ​ ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការ​ និង​ជាអ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​ បានធ្វើការបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីរកឃើញបុរសជនជាតិកាណាដា វ័យ៤៩ឆ្នាំម្នាក់ ដែលបំរើការងារនៅសាលារៀន CIS សាលាកោះពេជ្រ មានវិជ្ជមានកូវីដ១៩ រួចមក ក្រុមគ្រូពេទ្យក៏បានបញ្ជាក់ថា បុរសជនជាតិកាដាណានោះមានកូនចំនួន២នាក់ ដែលនៅជិតស្និទ្ធគ្នាផងដែរ ហើយក្រុមគ្រូពេទ្យក៏បានយកសំណាកក្មេងៗទាំង២នាក់នោះយកទៅពិនិត្យរកវីរុសកូវិដ១៩រួចផងដែរ។ បច្ចុប្បន្នកំពុងរងចាំលទ្ធផលការវិភាគពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។

    លោកជំទាវ ក៏បានបញ្ចាក់ផងដែរថា ដោយសារតែបុរសជនជាតិកាដាណានោះមិនមានអ្នកមើលខុសត្រូវចំពោះកូនៗ បុរសនោះបានសំណូមពរដល់ក្រសួង ដើម្បីដាក់ខ្លួនគាត់ឲ្យនៅដាច់ដោយឡែកនៅក្នុងផ្ទះរបស់គាត់ ដែលជាផ្ទះនៅដាច់ដោយឡែក មានគំលាតពីផ្ទះមួយទៅផ្ទះមួយមានចំណាយឆ្ងាយដែរ ហើយបរិវេណជុំវិញផ្ទះរបស់គាត់ក៏មិនអាចមានអ្នកចេញចូលងាយស្រួលទៀតនោះ។ ដោយសារតែមើលឃើញពីស្ថានភាពលំបាក ក្រសួងសុខាភិបាលក៏សម្រេចរក្សាគាត់ទុកនៅក្នុងផ្ទះរបស់គាត់ផ្ទាល់ មិនឲ្យគាត់ចេញទៅណាឡើយ ហើយឲ្យគាត់តាមដាននូវសុខភាពរបស់គាត់ជាបន្តទៀត៕

    អត្ថបទ៖ សេម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay