ព័ត៌មានជាតិ
ក្តៅៗ ! ក្រសួងអប់រំ ប្រកាសអោយកូនសិស្ស នៅរាជធានីភ្នំពេញ និង ក្រុងសៀមរាប វ៉ាកងមុនកាលកំណត់ ដោយសារ COVID-19
BY Khmernote Media
March 14, 2020
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា បានអោយដឹងថា ដោយយោងតាមរបាយការណ៍ ស្ថានភាពរាតត្បាតនៃវីរុស COVID-19 របស់អង្គការសុខភាពពិភពលោក WHO និងស្របពេលថ្មីៗនេះ ព្រះរាជាណាចក្រកម្ពុជា បានរកឃើញជាបន្តបន្ទាប់នូវវីរុស COVID-19 លើជនបរទេសមានសញ្ជាតិផ្សេងៗគ្នា និងតម្រូវអោយមានវិធានការទប់ស្កាត់ជាបន្ទាន់។

មុននេះបន្តិចផងដែរ ក្រសួងអប់រំ ក៏បានចេញសេចក្តីប្រកាសព័ត៌មានអំពីការអនុវត្តវិស្សមកាលតូច មុនកាលកំណត់ចាប់ពីថ្ងៃចេញសេចក្តីប្រកាសព័ត៌មាននេះតទៅ។ សូមអានសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងអប់រំយុវជន និងកីឡា ដូចខាងក្រោមនេះ៕
