ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងសុខាភិបាលបញ្ជាក់ថា បុរសជនជាតិបារាំងដែលមានវីរុសកូវីដ១៩នោះ មានប្រពន្ធ និងកូនអាយុ៤ខែម្នាក់ ហើយបច្ចុប្បន្នប្រពន្ធនិងកូនត្រូវបានដាក់ឲ្យនៅបន្តតាមដានសុខភាពនៅផ្ទះ នៅម្តុំសង្កាត់ទួលទំពូង

    BY Khmernote Media March 15, 2020
    ក្រសួងសុខាភិបាលបញ្ជាក់ថា បុរសជនជាតិបារាំងដែលមានវីរុសកូវីដ១៩នោះ មានប្រពន្ធ និងកូនអាយុ៤ខែម្នាក់ ហើយបច្ចុប្បន្នប្រពន្ធនិងកូនត្រូវបានដាក់ឲ្យនៅបន្តតាមដានសុខភាពនៅផ្ទះ នៅម្តុំសង្កាត់ទួលទំពូង

    នៅមុននេះបន្តិច ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មានមួយ ដោយធ្វើការប្រកាសថា បានរកឃើញបុរសជនជាតិបារាំង អាយុ៣៥ឆ្នាំម្នាក់បង្ហាញវិជ្ជមាននៃវីរុសកូវីដ១៩។ តាមរយៈសេចក្តីជូនព័ត៌មាននោះបានឲ្យដឹងថា បុរសជនជាតិបារាំងនោះ មានប្រពន្ធ និងកូនប្រុសអាយុ៤ខែម្នាក់ (សរុបគ្នា៣នាក់)។

    ហើយបច្ចុប្បន្ន ភរិយា និងកូនប្រុសរបស់បុរសជនជាតិបារាំងនោះ ត្រូវបានដាក់ឲ្យនៅបន្តតាមដានសុខភាពក្នុងរយៈពេល១៤ថ្ងៃ នៅផ្ទះរបស់ប្អូនគាត់ នៅម្តុំសង្កាត់ទួលទំពូង រាជធានីភ្នំពេញ ក្នុងពេលរងចាំលទ្ធផលវិភាគសំណាករបស់ពួកគាត់ពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ ចំណែកឯបុរសជនជាតិបារាំងនោះវិញ ត្រូវបានដាក់ឲ្យនៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រួចហើយ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay