ព័ត៌មានជាតិ
ក្រសួងប្រកាសរកឃើញអ្នកផ្ទុកវីរុស COVID-19 ចំនួន៤នាក់ទៀត ក្នុងនោះមានខ្មែរឥស្លាមនៅខេត្តព្រះវិហារ និងមានកូនក្មេងបរទេសអាយុត្រឹមតែ ៤ខែម្នាក់
BY Khmernote Media
March 15, 2020
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជានៅមុននេះបន្តិចបានអោយដឹងថា ក្រសួងបានរកឃើញករណីវិជ្ជមានវិរុស COVID-19 ចំនួន4ករណីថ្មីទៀតហើយនៅយប់នេះ ដោយក្នុងនោះមានជនជាតិខ្មែរឥស្លាមចំនួន2នាក់នៅខេត្តព្រះវិហារ ជនជាតិខ្មែរម្នាក់ទើបត្រលប់មកពីប្រទេសបារាំង និងកូនក្មេងអាយុ4ខែម្នាក់ដែលជាកូនរបស់ជនជាតិបារាំងអាយុ35 ដែលរកឃើញវិជ្ជមានកាលពីល្ងាចមិញម្នាក់ទៀត។
គួរបញ្ជាក់ផងដែរថា គិតមកទល់នឹងបច្ចុប្បន្ន កម្ពុជាបានរកឃើញវិជ្ជមានករណី COVID-19 ចំនួន12ករណីហើយ។ សូមអានសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅខាងក្រោមនេះ៕

