ព័ត៌មានជាតិ
កម្ពុជា រកឃើញវិជ្ជមាន COVID-19 ថ្មីចំនួន ៥ករណី ក្នុងថ្ងៃនេះ
BY Khmernote Media
March 16, 2020
នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ នេះកម្ពុជាបានរកឃើញករណីវិជ្ជមាន COVID-19 ចំនួន៥ករណីបន្ថែមទៀត ដែលសរុបមកទល់នឹងពេលបច្ចុប្បន្នគឺមានចំនួន១២ករណី។ ករណីវិជ្ជមាន COVID-19 ចំនួន៥ករណីថ្មីទៀតនៅក្នុងថ្ងៃនេះមានដូចជា ជនជាតិបារាំង អាយុ៣៥ឆ្នាំម្នាក់ កូនរបស់ជនជាតិបារាំងរូបនេះដែលមានអាយុ៤ខែម្នាក់ ជនជាតិខ្មែរដែលទើបនឹងត្រឡប់មកពីប្រទេសបារាំងម្នាក់ និងជនជាតិខ្មែរឥស្លាម នៅខេត្តព្រះវិហារចំនួន២នាក់ទៀត។

គួរបញ្ជាក់ផងដែរថា ក្រោយពីរកឃើញវិជ្ជមានវីរុស COVID-19 ជាបន្តបន្ទាប់រួចមក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសារាចរណែនាំមួយ ដោយហាមមិនអោយមន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់មិនអោយធ្វើដំណើរទៅកាន់ប្រទេសបែបអឺរ៉ុប សហរដ្ឋអាមេរិក និងអ៉ីរ៉ង់ បើគ្មានការចាំបាច់៕




