ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រថយន្តបោះពួយលឿនដូចហោះ ទៅបុករះចំតូបលក់កាហ្វេ នៅមុខផ្ទះបណ្តាលអោយខូចខាតទាំងស្រុង

    BY Khmernote Media March 16, 2020
    រថយន្តបោះពួយលឿនដូចហោះ ទៅបុករះចំតូបលក់កាហ្វេ នៅមុខផ្ទះបណ្តាលអោយខូចខាតទាំងស្រុង

    រាជធានីភ្នំពេញ ៖ រថយន្តហាយឡែនឌ័រ មួយគ្រឿង បើកបរ ដោយ បុរសនារី២នាក់ ក្នុងស្ថានភាពស្រវឹងជោគជាំ បោះពួយ លឿនដូចហោះ ទៅបុករះ ចូលផ្ទះប្រជាពលរដ្ឋ ចំនួន២គ្រួសារ ចំ តូបលក់ កាហ្វេ នៅមុខផ្ទះបណ្តាលអោយ ខូចខាតទាំងស្រុង រុញ ច្រានបន្តទៅបុកនឹងទូរទឹកកក កូកាកូឡា ក្លាសេ ភេសជ្ជៈ គ្រប់មុខ បណ្តាលអោយដួលរលំរងការខូចខាត ទាំងស្រុងដូច គ្នា។ ចំណែករថយន្ដបង្ក មិនទាន់អស់ល្បឿនក៏ជ្រុលទៅបុកផ្ទប់ នឹង ផើងផ្កានឹងឥដ្ឋការ៉ូនៅឃ្លាំងជាប់ផ្ទះកើតហេតុបន្តទៀត ទើបរថយន្តអស់ល្បឿន ទៅមុខលែងរួចតែសំណាងល្អអ្នកបើក បររថយន្ត និងអ្នករួមដំណើរ ពុំមានរងរបួសឡើយ។

    ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពី វេលាម៉ោងរំលងអាធ្រាត្រឈានចូលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នេះ នៅចំណុចផ្ទះលក់ប្រហិតបោះដុំ នឹងភេសជ្ជៈគ្រប់មុខ មានទីតាំងស្ថិតនៅតាម ផ្លូវ២១៧ ស្ថិតក្នុងភូមិបុរីកម្មករ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ហេតុការណ៍ខាងលើនេះបង្កឡើងដោយរថយន្តមួយគ្រឿងម៉ាក ហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកភ្នំពេញ 2AM-4350 បើកបរដោយនារីម្នាក់រួមដំណើរជាមួយនឹងបុរសម្នាក់ទៀត។

    យោងកាម៉េរ៉ាសុវត្ថិភាពរបស់ផ្ទះរងគ្រោះ បានបង្ហាញថាមុនកើតហេតុ គឺរថយន្តបង្កខាងលើ ធ្វើដំណើរតាមបណ្ដោយផ្លូវ217 ទិសដៅពីត្បូង ទៅ ជើង ក្នុងល្បឿនដូចហោះមកដល់ចំនុច កើតហេតុ ក៏រេចង្កូតរថយន្តទៅបុក នឹងរទេះតូបលក់កាហ្វេ ដែលម្ចាស់ទុក នៅមុខផ្ទះពេញទំហឹងបណ្តាលអោយរងការ ខូចខាតទាំងស្រុង ច្រានបន្តទៅបុកទូរទឹកកក កូកាកូឡា ក្លាសេ ភេសជ្ជៈ គ្រប់មុខបន្ថែមទៀត បណ្ដាលឲ្យ រងការខូចខាតទាំង ស្រុងដូចគ្នា។ ចំណែករថយន្តមិនទាន់អស់ល្បឿនក៏បន្តទៅបុក ផ្ទប់នឹង ផើងផ្ការបែកអស់ជាច្រើនផើង ផ្ទប់នឹងទ្វារផ្ទះខូចខាត យ៉ាងដុំណំនឹងសម្ភារៈជាច្រើនទៀត ក៏ត្រូវរងការខូចខាត ទើប រថយន្ដអស់ល្បឿនទៅមុខលែងរួច។

    បន្ទាប់ពីបង្កហេតុនារីជាអ្នកបើកបរ រថយន្តបានគេចខ្លួន ចេញពីកន្លែងកើតហេតុបាត់ស្រមោល នៅសល់តែបុរសដែលរួម ដំណើរជាមួយនៅចាំដោះស្រាយជំនួស ជាមួយម្ចាស់ផ្ទះរងគ្រោះ ទាំងពីរគ្រួសារ ដោយចចារគ្នាមិនទាន់ត្រូវផង ក៏ត្រូវបាន សមត្ថកិច្ចស្ទូចរថយន្ដ ចេញពីកន្លែងកើតហេតុទៅបាត់។

    ក្រោយកើតហេតុ ក៏មានវត្តមានខាង សមត្ថកិច្ចជំនាញមូលដ្ឋាន ខណ្ឌដង្កោ បានចុះមកដល់កន្លែងកើតហេតុ និងបាន អោយរថយន្តស្ទូច មកស្ទូចយករថយន្តបង្កទៅរក្សាទុកបណ្ដោះ អាសន្ន នៅអធិកាដ្ធានខណ្ឌដង្កោ រង់ចាំដោះស្រាយគ្នាបន្ត ធ្វើ អោយម្ចាស់ផ្ទះទាំងពីរគ្រួសារ ឆ្ងល់ថា ត្រូវដោះស្រាយរបៀបណា បើពួកគាត់មិនទាន់យល់ព្រមអោយយករថយន្តចេញផង បែរជាសមត្ថកិច្ចស្ទូចយករថយន្តបង្កចេញពីកន្លែងទៅបាត់បែបនេះ៕

    អត្ថបទ៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay