ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    នារីម្នាក់ស្លាប់ខ្ទេចជើងទាំងពីរ និងម្នាក់ទៀតរងរបួសធ្ងន់ ខណៈជិះម៉ូតូឌុបគ្នាចេញពីធ្វើការ ត្រូវរថយន្តធុនធំ បុកពីក្រោយដួលកិនហើយបើករត់បាត់ស្រមោល

    BY Khmernote Media March 16, 2020
    នារីម្នាក់ស្លាប់ខ្ទេចជើងទាំងពីរ និងម្នាក់ទៀតរងរបួសធ្ងន់ ខណៈជិះម៉ូតូឌុបគ្នាចេញពីធ្វើការ ត្រូវរថយន្តធុនធំ បុកពីក្រោយដួលកិនហើយបើករត់បាត់ស្រមោល

    រាជធានីភ្នំពេញ ៖ គួរឲ្យអាណោចអធ័មណាស់ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានបណ្ដាលឲ្យនារីម្នាក់ ត្រូវរថយន្តកិនខ្ទេចជើងទាំងសងខាងស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកឯនារីម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់គ្លីនិកឯកជនដឹកបញ្ជូនទៅសង្គ្រោះ បន្ទាប់ពីត្រូវរថយន្តធុនធំមិនចាំម៉ាក បើកបុកពីក្រោយនិងកិនម៉ូតូមួយគ្រឿង ហើយបើករត់គេចបាត់ស្រមោល។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង០២និង១៥នាទីយប់ ឈានចូលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ នៅត្រង់ចំណុចស្តុបបាគូ ស្ថិតក្នុងភូមិបាគូ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

    សពនារីរងគ្រោះមានឈ្មោះ សុខុម ភេទស្រី អាយុ២៤ឆ្នាំ មុខរបរ បុគ្គលិកហាងស្ទឹងមាសព្រែកជ្រៃ បច្ចុប្បន្នស្នាក់នៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ។ ចំណែកអ្នករងរបួសធ្ងន់ឈ្មោះ មឿន ផល្លី ភេទស្រី អាយុ២៥ឆ្នាំ មុខរបរ បុគ្គលិក ហាងស្ទឹងមាសព្រែកជ្រៃ ស្នាក់នៅជាមួយគ្នា ។ ពួកគាត់ជិះម៉ូតូមួយគ្រឿងម៉ាកHONDA C125 ពណ៍ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខភ្នំពេញ 1HZ-9012។ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ អ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណនោះទេ ភ្លាមៗបើករថយន្តគេចបាត់ពីកន្លែងកើតហេតុ។

    បច្ចុប្បន្នក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងទាក់ទងទៅជំនាញចរាចរណ៍ផ្លូវគោក មកធ្វើការវាស់វែង និងធ្វើកំណត់ហេតុ ដោយប្រគល់សពឲ្យទៅខាងរថយន្តដឹកសពជនរងគ្រោះយកទៅតម្កល់នៅវត្តទឹកថ្លា ព្រោះទាក់ទងសាច់ញាតិមិនទាន់បាន។ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក្ខនៅអធិការនគរបាលខណ្ឌដង្កោ រង់ចាំប្រគល់ជូនសាច់ញាតិពេលក្រោយ ។ សូមជួយ Share រកសាច់ញាតិគាគ់ផង ដោយក្ដីគោរព និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះផង៕

    អត្ថបទ៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay