ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បុរសម្នាក់ខឹងគេលេងភ្លេងពិណពាទ្យធ្វើបុណ្យស្រោចទឹកជូនឪពុកម្តាយ ទៅទាញក្បាលម៉េក្រូបោក និងដុតរោងស្រោចទឹកចោល ត្រូវសមត្ថកិច្ចឃាត់ខ្លួន

    BY Khmernote Media March 16, 2020
    បុរសម្នាក់ខឹងគេលេងភ្លេងពិណពាទ្យធ្វើបុណ្យស្រោចទឹកជូនឪពុកម្តាយ ទៅទាញក្បាលម៉េក្រូបោក និងដុតរោងស្រោចទឹកចោល ត្រូវសមត្ថកិច្ចឃាត់ខ្លួន

    ខេត្តកណ្ដាល ៖ បុរសម្នាក់ ខឹងគេលេងភ្លេង ពិណពាទ្យ ធ្វើបុណ្យស្រោចទឹកជូនឪពុកម្តាយ ទៅទាញក្បាលម៉េក្រូបោកចោល និងដុតរោងស្រោចទឹកចោល ត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅថៃ្ងទី១៥ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង៧និង៣០នាទី ចំណុចភូមិត្រពាំងកក់ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។ ជនរងគ្រោះឈ្មោះ ហឿង ហាត់ ភេទប្រុស អាយុ៤៨ ឆ្នាំ មុខរបរកសិករ នៅភូមិត្រពាំងកក់ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។ ជនសង្ស័យឈ្មោះ ស៊ឺន ថន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតនៅ ភូមិត្រពាំងកក់ ឃុំសំរោងលើ ស្រុកអង្គស្នួលខេត្តកណ្តាល។

    វត្ថុតាងចាប់យក ៖ ក្បាលម៉េក្រូបែក០១បែក ។

    សភាពនៃរឿងហេតុ ៖ នៅមុនពេលកើតហេតុ ផ្ទះជនរងគ្រោះ មានកម្មវិធីធ្វើបុណ្យស្រោចទឹកជូនឪពុកម្តាយ មានលេង ភ្លេងពិណពាទ្យពេលនោះ ជនសង្ស័យថ្លង់និងភ្លេងពិណពាទ្យ ដេកមិនលក់ ទើបខឹងទៅយកក្បាលម៉េក្រូបោកចោលនិងដុតរោងស្រោចទឹកចោលឆេះ បានបន្តិច ទើបចាស់ៗ ជួយពន្លត់ហើយរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍ ។

    តាមចម្លើយ របស់ជនសង្ស័យ បានសារភាពថា ខ្លួនបានជក់ថ្នាំញឿនរួចហើយចូលដេក ថ្លង់និងភ្លេងពិណពាទ្យ បុណ្យផងដេកមិនលក់ ទើបខ្លួនខឹងដើរទៅយកក្បាល ម៉េក្រូបោកចោលនិងដុតរោងស្រោចទឹក។ ករណីនេះ កម្លាំងជំនាញកំពុងបន្តចាត់ការតាមនីតិវិធី៕

     

    ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay