ព័ត៌មានជាតិ
Breaking News! ក្រសួងអប់រំ ប្រកាសអោយ សាលាទូទាំងប្រទេស អនុវត្តវិស្សមកាលតូចមុនកាលកំណត់ ទាំងឯកជននិងរដ្ឋ និងគ្រប់កម្រិតសិក្សា
BY Khmernote Media
March 16, 2020
យោងតាមសេចក្តីណែនាំមួយរបស់ក្រសួងអប់រំយុវជន និង កីឡា ដែលបង្ហោះចេញពីទំព័រ Facebook របស់ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ បានអោយដឹងថា ដោយយោងតាមរបាយការណ៍ ស្ថានភាពរាតត្បាតនៃវីរុស COVID-19 របស់អង្គការសុខភាពពិភពលោក WHO ព្រមទាំងការរកឃើញជាបន្តបន្ទាប់នូវវិជ្ជមានវីរុស COVID-19 លើជនជាតិខ្មែរ និងជនបរទេស ដែលធ្វើដំណើរចូលមកព្រះរាជាណាចក្រកម្ពុជា ដែលតម្រូវអោយមានវិធានការបង្ការ និងទប់ស្កាត់ជាបន្ទាន់ និងតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា សូមណែនាំដល់គ្រឹះស្ថានសិក្សាគ្រប់កម្រិត គ្រប់ប្រភេទទាំងសាធារណៈ និងឯកជនទូទាំងប្រទេស អោយចាប់អនុវត្តវិស្សមកាលតូចមុនកាលកំណត់ ចាប់ពីថ្ងៃទទួលបានសេចក្តីណែនាំនេះរហូតដល់មានការជូនដំណឹងជាថ្មី។

សូមអានខ្លឹមសារទាំងស្រុងនៃសេចក្តីណែនាំ របស់ក្រសួងអប់រំ យុវជន និងកីឡា ដូចខាងក្រោមនេះ៕

