ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    តារា Hollywood ល្បីឈ្មោះ និងធ្លាប់សម្តែងក្នុងរឿង James Bond នាង Olga Kurylenko បានបញ្ចាក់ថាបានឆ្លង​ COVID-19

    BY Khmernote Media March 16, 2020
    តារា Hollywood ល្បីឈ្មោះ និងធ្លាប់សម្តែងក្នុងរឿង James Bond  នាង Olga Kurylenko បានបញ្ចាក់ថាបានឆ្លង​ COVID-19

    តារាសម្តែងនិងជាតារាម៉ូដែលដើមកំណើតជនជាតិអ៊ុយក្រែនឈ្មោះ Olga Kurylenko បានឲ្យដឹងថានាងឆ្លង​វីរុស COVID-19 តារាស្រីរូបនេះបានប្រកាសនៅលើបណ្តាញសង្គមអ៊ីនស្តាក្រាម ដោយបានបង្ហោះរូបថតដែលបង្ហាញពីទិដ្ឋភាពតាមរយៈបង្អួចនៃផ្ទះរបស់នាង។

    ដែលបញ្ជាក់ថានាងកំពុងស្ថិតនៅក្នុងបន្ទប់តាមដានសុខភាព បន្ទាប់ពីបានធ្វើតេស្ត៍រកឃើញវីរុស COVID-19 ដោយបានសរសេរថា ៖ “ខ្ញុំពិតជាឈឺជិតមួយសប្តាហ៍ហើយ។ គ្រុនក្តៅនិងអស់កម្លាំងគឺជារោគសញ្ញាចម្បងរបស់ខ្ញុំ”។ សូមថែរក្សាខ្លួនអ្នក ហើយធ្វើឲ្យវាម៉ត់ចត់”។

    តារាស្រី Olga Kurylenko វ័យ៤០ឆ្នាំរូបនេះ ត្រូវបានគេស្គាល់ច្បាស់តាមរយៈការសម្តែងរបស់នាង នៅក្នុងរឿង James Bond “Quantum of Solace” ឆ្នាំ២០០៨ និងខ្សែភាពយន្តជាច្រើនទៀត ហើយកាលពីថ្មីៗនេះនាងទើបតែបញ្ចប់ការសម្តែងនូវរឿងភាគថ្មី ចំណងជើង The Bay Of Silence ដែលចូលរួមសម្តែងដោយ Claes Bang និង Brian Cox៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay