ព័ត៌មានជាតិ
ជិះម៉ូតូតែឯងសុខៗ ស្រាប់តែមានគេលួចកាប់ដាច់ដៃម្ខាងត្រឹមកដៃ ហើយរត់បាត់ស្រមោល
BY Khmernote Media
March 17, 2020
ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថា យុវជនម្នាក់បានជិះម៉ូតូតាមផ្លូវ ក៏ស្រាប់តែមានជនមិនស្គាល់មុខ ប្រដាប់ដោយដាវ លបមកកាប់ បណ្តាលឲ្យដាច់ដៃម្ខាងខាងស្ដាំត្រឹម.កដៃ ខណ:ពេលដែលកំពុងជិះម៉ូតូតែម្នាក់ឯង ។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោង៨និង១៥នាទីយប់ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នេះ ស្ថិតនៅភូមិសឿ ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ បានជិះម៉ូតូមួយគ្រឿង ម៉ាក MSX ពណ៍លឿងលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1R-2195 ចំណែកមូលហេតុមិនទាន់ដឹងច្បាស់នៅឡើយនោះទេ។ សូមរងចាំដំណឹងបន្ថែម!

អត្ថបទ៖ បងម៉េង ខ្មែរណូត