ក្រុមហ៊ុនអ៊ីស៊ូហ្ស៊ុចូលរួមផ្សព្វផ្សាយការបើកបរប្រកបដោយសុវត្ថិភាពក្នុងអំឡុងពេលបុណ្យចូលឆ្នាំខ្មែរប្រពីណីជាតិ 2018
ក្រុមហ៊ុន ទ្រីផេដ អ៊ីស៊ូហ៊្សុសេល ខូអិលធីឌី ប្រចាំប្រទេសកម្ពុជា ដែលជាអ្នកចែកចាយរថយន្ត Pickup និង រថយន្ត SUV រួមសហការជាមួយក្រុមហ៊ុន ខេ (ខេមបូឌា) ខូអិលធីឌី បានប្រារព្ធធ្វើកម្មវិធី “Fresh Free Fun 2018” ក្នុងអំឡុងពេលបុណ្យចូលឆ្នាំខ្មែរប្រពីណីជាតិ ចាប់ពីថ្ងៃទី 12 ដល់ ថ្ងៃទី 13 ខែ មេសា ឆ្នាំ 2018 កន្លងទៅនេះ។ ការរៀបចំកម្មវិធីនេះក្នុងគោលបំណងចូលរួមផ្សព្វផ្សាយការបើកបរប្រកបដោយសុវត្ថិភាព និង ផ្តល់ការសប្បាយរីករាយដល់បងប្អូនអ្នកបើកបរលើដងផ្លូវឆ្ពោះទៅខេត្តព្រះសីហនុ ដែលនឹងឆ្លងកាត់កន្លែងឈប់សំរាកបរិវេណអាស្រមលោកយាយម៉ៅផ្លូវជាតិលេខ 4។ បរិយាកាសនៅស្តង់អ៊ីស៊ូហ្ស៊ុក្នុងអំឡុងពេល 2 ថ្ងៃនេះមានភាពអ៊ូអរជាមួយនឹងសាធារណជនជាច្រើនដែលឈប់សម្រាកយកកម្លាំងពីការបើកបរផ្លូវឆ្ងាយ ដោយការទទួលទានភេសជ្ជៈផ្សេងៗដើម្បីធ្វើឱ្យមានភាពស្រស់ស្រាយ និង រីករាយជាមួយការលេងហ្គេមកំសាន្តនានាដែលក្រុមហ៊ុអ៊ីស៊ូហ្ស៊ុបានរៀបចំជាពិសេស។

*តាមដានព័ត៌មានផ្សេងៗពីអ៊ីស៊ូហ្ស៊ុ សូមចុចលើវេបសាយ http://www.isuzucambodia-tis.com ឬ ទំនាក់ទំនងក្រុមហ៊ុន ខេ (ខេមបូឌា) តាមទូរស័ព្ទលេខ 023 950 084។
ផ្នែកទំនាក់ទំនងសាធារណៈ
ក្រុមហ៊ុន ទ្រីផេដ អ៊ីស៊ូហ៊្សុសេល ខូអិលធីឌី ប្រចាំប្រទេសកម្ពុជា
ទូរស័ព្ទលេខ 023 900 798