ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    អ៊ីតាលីមានអ្នកស្លាប់ដោយសារ COVID-19 ចំនួន ៣៤៩នាក់ បន្ថែមទៀត នាំឲ្យករណីសរុបមានជាង ២,០០០នាក់

    BY autoadmin March 17, 2020
    អ៊ីតាលីមានអ្នកស្លាប់ដោយសារ COVID-19 ចំនួន ៣៤៩នាក់ បន្ថែមទៀត នាំឲ្យករណីសរុបមានជាង ២,០០០នាក់

    ប្រទេសអ៊ីតាលីបានរាយការណ៍ថា មានអ្នកស្លាប់ដោយសារវីរុស COVID-19 ថ្មីចំនួន ៣៤៩នាក់ ដែលនាំឲ្យចំនួនសរុបចាប់តាំងពីខែមុន មានរហូតដល់ ២,១៥៨ នាក់ ដែលជាចំនួនច្រើនបំផុតបន្ទាប់ពីប្រទេសចិន។ ចំនួនអ្នកស្លាប់ផ្លូវការនៃវីរុស COVID-19 បានកើនឡើងទ្វេដង ចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន នៅពេលអ្នកស្លាប់នៅក្នុងប្រទេសឡើងដល់ ១,០០០នាក់ ជាលើកដំបូង។ ប្រទេសអ៊ីតាលីឥឡូវនេះមានការឆ្លងចំនួន ២៧,៩៨០ បើប្រៀបធៀបទៅនឹងចំនួន ១៥,១១៣ កាលពី ៤ថ្ងៃមុន។ មានមនុស្សស្លាប់រហូតដល់ទៅជាង ៧០០នាក់ ក្នុងរយៈពេលពីរថ្ងៃចុងក្រោយនេះ។

    តំបន់ Lombardy រដ្ឋធានីហិរញ្ញវត្ថុរបស់ប្រទេសអ៊ីតាលីបានរាយការណ៍ថា មានមនុស្សស្លាប់ ១,៤២០នាក់ ដែលស្មើនឹង ៦៦% នៃចំនួនអ្នកស្លាប់សរុបរបស់អ៊ីតាលី។​ ប៉ុន្តែតំបន់ Piedmont ដែលនៅជិតនោះ នៅជុំវិញទីក្រុង Turin ដែលជាកន្លែងឧស្សាហកម្មឧស្សាហកម្មរថយន្តអ៊ីតាលីបានឃើញចំនួនអ្នកស្លាប់ និងឆ្លងជំងឺជិតទ្វេដងក្នុងរយៈពេលពីរថ្ងៃ។ តំបន់ Piedmont បានរាយការណ៍ថា មានអ្នកស្លាប់ចំនួន ១១១នាក់ និងឆ្លងជំងឺចំនួន ១,៥១៦នាក់ កាលពីថ្ងៃច័ន្ទ បើធៀបនឹងអ្នកស្លាប់ចំនួន ៥៩នាក់ និងការឆ្លងចំនួន ៨៧៣នាក់ កាលពីថ្ងៃសៅរ៍។ តំបន់ឡា Lazio ជុំវិញទីក្រុងរ៉ូម មានអ្នកស្លាប់ ១៩នាក់ និងឆ្លងជំងឺ ៥២៣នាក់៕

    អត្ថបទ៖ លីដា

    Share This Post: