ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    គ្រូបង្វឹកបាល់ទាត់នៅអេស្ប៉ាញម្នាក់បានស្លាប់ ដោយសារវីរុស Covid-19

    BY autoadmin March 17, 2020
    គ្រូបង្វឹកបាល់ទាត់នៅអេស្ប៉ាញម្នាក់បានស្លាប់ ដោយសារវីរុស Covid-19

    អេស្ប៉ាញ ៖ គ្រូបង្វឹករបស់ក្លឹបបាល់ទាត់ Atletico Portada Alta ដែលមានមូលដ្ឋាននៅក្នុងក្រុង Malaga ប្រទេសអេស្ប៉ាញ ត្រូវបានគេរាយការណ៍ថា បានស្លាប់បាត់បង់ជីវិតដោយសារតែមេរោគ Covid-19។ គ្រូបង្វឹករូបនេះមានឈ្មោះថា Francisco Garcia និងទើបតែមានអាយុត្រឹមតែ ២១ ឆ្នាំប៉ុណ្ណោះ។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Dailymail បានឲ្យដឹងថា លោក Francisco Garcia ក៏ត្រូវបានគេរកឃើញថា មានជំងឺមហារីកគ្រាប់ឈាមផងដែរ ក្រៅពី Covid-19 ពេលគេបញ្ជូនរូបគាត់ទៅដល់មន្ទីរពេទ្យ។

    ការស្លាប់របស់គ្រូបង្វឹកក្រុមបាល់ទាត់យុវជនរូបនេះត្រូវបានគេកត់សម្គាល់ឃើញថា ជាករណីអ្នកស្លាប់ដែលមានអាយុតិចជាងគេបំផុតនៅក្នុងតំបន់អឺរ៉ុប។ សូមបញ្ជាក់ថា អេស្ប៉ាញគឺជាប្រទេសទី ២ នៅក្នុងតំបន់អឺរ៉ុបបន្ទាប់ពីអ៊ីតាលី និងជាប្រទេសទី ៤នៅលើពិភពលោក ដែលមានករណីអ្នកឆ្លងមេរោគ Covid-19 ច្រើនបំផុត ដោយអេស៉្បាញមានករណីអ្នកឆ្លងសរុបរហូតដល់ ៩ ៩៤២ ករណី និងមានអ្នកស្លាប់ដោយសារមេរោគមួយនេះចំនួន ៣៤២ ករណីផងដែរ៕

    អត្ថបទ៖ភក្តី

    Share This Post: