ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    កូរ៉េខាងត្បូងទៀតហើយ! វិហារកាតូលិកមួយកន្លែងបានបាញ់ទឹកអំបិលចូលមាត់អ្នកចូលវិហារ ដោយជឿថាកម្ចាត់មេរោគ Covid-19 ចុងក្រោយមានអ្នកឆ្លងលើសដើម (មានវីដេអូ)

    BY autoadmin March 17, 2020
    កូរ៉េខាងត្បូងទៀតហើយ! វិហារកាតូលិកមួយកន្លែងបានបាញ់ទឹកអំបិលចូលមាត់អ្នកចូលវិហារ ដោយជឿថាកម្ចាត់មេរោគ Covid-19 ចុងក្រោយមានអ្នកឆ្លងលើសដើម (មានវីដេអូ)

    កូរ៉េខាងត្បូង៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន South China Moring Post បានឲ្យដឹង ព្រះវិហារកាតូលិកនៃសាសនាគ្រឹស្តមួយកន្លែងនៅក្នុងប្រទេសកូរ៉េខាងត្បូងបានអនុវត្តសកម្មភាពមួយ ដែលជាជំនឿបែបសាសនាដើម្បីប្រឆាំងនឹងមេរោគ Covid-19 តែសកម្មភាពខុសទំនងនោះបានធ្វើឲ្យមានមនុស្សឆ្លងមេរោគច្រើនទៅវិញ។ ប្រភពខាងលើបានបន្តថា  ព្រះវិហារកាតូលិកមួយនេះមានឈ្មោះថា River of Grace Community Church មានទីតាំងស្ថិតនៅក្នុងខេត្ត Gyeonggi ដែលមានព្រំប្រទល់ជាប់នឹងទីក្រុងសេអ៊ូល។

    ព្រះវិហារកាតូលិកមួយនេះបានអនុវត្តនូវវិធានការបាញ់ទឹកអំបិលចូលទៅក្នុងមាត់មនុស្ស ដែលបានដើរចូលទៅក្នុងព្រះវិហារ ដោយគេជឿថាទឹកអំបិលនឹងជួយកម្ចាត់មេរោគ Covid-19 បាន។ យ៉ាងណាក្តី ការបាញ់ទឹកអំបិលនេះគឺគេប្រើតែដបបាញ់មួយប៉ុណ្ណោះ ដែលវាជាហានិភ័យដ៏ខ្ពស់មួយក្នុងការចម្លងមេរោគ។ ជាលទ្ធផលអាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងបានរកឃើញថា មានអ្នកកាន់សាសនាគ្រឹស្តចំនួន ៤៦ នាក់ដែលបានប្រើដបបាញ់ទឹកអំបិលរួមគ្នានេះ បានឆ្លងនូវមេរោគ Covid-19។ គិតមកទល់នឹងពេលនេះកូរ៉េខាងត្បូងមានអ្នកឆ្លងមេរោគ Covid-19 សរុបចំនួន ៨ ៣២០ ករណី និងស្លាប់ ៨១ករណីផងដែរ៕

    អត្ថបទ៖ ភក្តី

    Share This Post: