ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    លោក ​ដូណាល់​ ត្រាំ ព្រមានថា ផលប៉ះពាល់របស់ កូវីដ១៩ នឹងមានរហូតដល់ខែសីហា

    BY autoadmin March 17, 2020
    លោក ​ដូណាល់​ ត្រាំ ព្រមានថា ផលប៉ះពាល់របស់ កូវីដ១៩ នឹងមានរហូតដល់ខែសីហា

    ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និយាយថា ផលប៉ះពាល់នៃការឆ្លងវីរុសថ្មី COVID-19 អាចនឹងបន្តរហូតដល់ខែសីហា។ ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅសេតវិមានកាលពីថ្ងៃច័ន្ទ លោកបាននិយាយថា៖“មនុស្សកំពុងនិយាយពីខែកក្កដា​, ខែសីហា, អំឡុងពេលនោះ។ ដូច្នេះវាអាចជារឿងត្រឹមត្រូវនៅក្នុងរយៈពេលនោះ ដែលខ្ញុំអាចនិយាយថា​ ដល់ពេលនោះវានឹងបាត់ទៅវិញ”។

    នៅពេលត្រូវបានសួរដោយអ្នកសារព័ត៌មានថា តើសេដ្ឋកិច្ចអាមេរិកកំពុងឈានទៅរកវិបត្តិសេដ្ឋកិច្ច ឬអត់នោះ? លោក ត្រាំ បានឆ្លើយតបថា៖“ប្រហែលហើយ តែយើងមិនគិតអំពីវិបត្តិសេដ្ឋកិច្ចទេ យើងកំពុងគិតអំពីមេរោគជាង”។ លោកប្រធានាធិបតីបានបន្ថែមថា នៅពេលវីរុសបាត់ទៅវិញ​ លោកគិតថាសេដ្ឋកិច្ចនឹងមានការកើនឡើងយ៉ាងខ្លាំង។ ប៉ុន្តែយ៉ាងណាភាគហ៊ុននៅផ្សារហ៊ុនញូវយ៉កបានធ្លាក់ចុះភ្លាម បន្ទាប់ពីការអត្ថាធិប្បាយរបស់លោក ដូណាល់ ត្រាំ ។ សន្ទស្សន៍មធ្យមរបស់ក្រុមហ៊ុន Dow Jones Industrial បានស្រក់ជាបណ្តោះអាសន្នជាង ៣០០០ពិន្ទុ៕

    អត្ថបទ៖ លីដា

    Share This Post: