ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    អ៉ីរ៉ង់ដោះលែងអ្នកទោស ៨៥,០០០នាក់ បណ្ដោះអាសន្ន សូម្បីតែអ្នកទោសនយោបាយក៏ដោយ ដើម្បីការពារហានិភ័យពីវីរុស កូវីដ១៩

    BY autoadmin March 17, 2020
    អ៉ីរ៉ង់ដោះលែងអ្នកទោស ៨៥,០០០នាក់ បណ្ដោះអាសន្ន សូម្បីតែអ្នកទោសនយោបាយក៏ដោយ ដើម្បីការពារហានិភ័យពីវីរុស កូវីដ១៩

    អ្នកនាំពាក្យរបស់តុលាការបាននិយាយនៅថ្ងៃអង្គារនេះថា អ៉ីរ៉ង់បានដោះលែងអ្នកទោសប្រមាណ ៨៥,០០០នាក់ ជាបណ្តោះអាសន្ន ក្នុងនោះមានទាំងអ្នកទោសនយោបាយផងដែរ ដើម្បីឆ្លើយតបនឹងការរាតនៃត្បាតវីរុស COVID-19 ។ អ្នកនាំពាក្យលោក Gholamhossein Esmaili និយាយថា៖“ប្រហែល ៥០% នៃអ្នកដែលត្រូវបានដោះលែង គឺជាអ្នកទោសទាក់ទងនឹងសន្តិសុខ។ នៅក្នុងពន្ធនាគារផងដែរ យើងបានចាត់វិធានការបង្ការទុកជាមុន ដើម្បីប្រឈមនឹងការផ្ទុះឡើងនេះ”។

    កាលពីថ្ងៃទី១០ ខែមីនា អ្នករាយការណ៍ពិសេសរបស់ U.N. ស្តីពីសិទ្ធិមនុស្សនៅប្រទេសអ៉ីរ៉ង់បាននិយាយថា លោកបានស្នើដល់ទីក្រុងតេអេរ៉ង់ឲ្យដោះលែងអ្នកទោសនយោបាយទាំងអស់ជាបណ្តោះអាសន្នពីពន្ធនាគារដែលចង្អៀតណែន និងងាយឆ្លងជំងឺ ដើម្បីជួយទប់ស្កាត់ការរីករាលដាលនៃវីរុសនេះ។ គួរឲ្យដឹងដែរថា ចំនួនមនុស្សស្លាប់របស់អ៉ីរ៉ង់ដោយសារវីរុស COVID-19 មានដល់ ៨៥៣នាក់ ហើយមនុស្សសរុបចំនួន ១៤,៩៩១នាក់ ត្រូវបានបញ្ជាក់ថាបានឆ្លងរោគ ហើយវាជាការផ្ទុះឡើងដ៏អាក្រក់បំផុតមួយនៅខាងក្រៅប្រទេសចិន។ ថ្វីបើមានការដោះលែងអ្នកទោសមែន ប៉ុន្តែលោក Esmaili មិនបានបញ្ជាក់ពីពេលវេលា ដែលអ្នកដែលអ្នកទោសទាំងនោះនឹងត្រូវត្រឡប់ទៅពន្ធនាគារវិញពេលណាទេ៕

    អត្ថបទ៖ លីដា

    Share This Post: