អ្នកអង្គម្ចាស់ Karl von Habsburg របស់ប្រទេសអូទ្រីសបានឆ្លងវីរុស កូវីដ-១៩
គ្រួសាររាជវង្សអ៉ឺរ៉ុបកំពុងរងផលប៉ះពាល់នៃការផ្ទុះឡើងនៃវីរុស COVID-19 ដោយ Archduke នៃប្រទេសអូទ្រីស ព្រះអង្គម្ចាស់ Karl von Habsburg ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថា បានឆ្លងវីរុស COVID-19 ហើយឥឡូវនេះកំពុងស្ថិតនៅក្រោមការដាក់នៅដោយឡែក។ ព្រះអង្គម្ចាស់វ័យ ៥៩ វស្សារូបនេះ ដែលជាប្រមុខនៃសែស្រឡាយ Habsburg-Lorraine បានបញ្ជាក់ពីព័ត៌មាននេះតាមទូរស័ព្ទ ទៅឲ្យបណ្តាញទូរទស្សន៍អូទ្រីស oe24 ។ ទ្រង់បានឲ្យដឹងថា៖«វាគួរឱ្យរំខានប៉ុន្តែខ្ញុំមិនអីទេ។ វាមិនមែនជា black plague ទេ»។

ទ្រង់បន្ដថា៖«ខ្ញុំស្មានថាវាជាជំងឺផ្តាសាយធម្មតា។ តែនៅពេលដែលមិត្តភក្តិម្នាក់បានទូរស័ព្ទមកខ្ញុំថាគាត់វិជ្ជមានជាមួយវីរុសនៅឯសមាជនៅប្រទេសស្វីស ខ្ញុំក៏ត្រូវបានគេធ្វើតេស្តផងដែរ»។ Archduke បានបន្តកោតសរសើរដល់អាជ្ញាធរអូទ្រីសចំពោះការធ្វើសកម្មភាព «ដោយវិធានការ និងគោលដៅ» ច្បាស់លាស់ ហើយទ្រង់ប្រាប់ថាមិនមានការភ័យតក់ស្លន់ចំពោះវីរុសនេះនោះទេ។ វាកើតឡើងបន្ទាប់ពីរាជវង្សអេស្ប៉ាញ ស្តេច Felipe និងព្រះមហាក្សត្រិយ៍ Letizia បានបង្ហើបឱ្យដឹងថា ទ្រង់ទាំង ២ ក៏ត្រូវបានគេធ្វើតេស្តរកមើលវីរុសផងដែរ បន្ទាប់ពីព្រះមហាក្សត្រិយ៍ Letizia បានប៉ះពាល់ជាមួយមន្រ្តីរដ្ឋាភិបាលដែលបានធ្វើតេស្តវិជ្ជមានចំពោះវីរុសនេះ។ យ៉ាងណាក៏ដោយពេលនេះទ្រង់ទាំង២ មិនមានវិជ្ជមានជាមួយវីរុសនោះទេ៕



អត្ថបទ៖ លីដា