កូវីដ-១៩
Breaking News! កម្ពុជា រកឃើញវិជ្ជមាន កូវីដ-១៩ ចំនួន២ករណីបន្ថែមទៀតនៅខេត្តកែប ជាជនជាតិម៉ាឡេស៊ី ដោយចំនួនកើនឡើងដល់ ៣៥ករណី
BY Khmernote Media
March 18, 2020
នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ តាមបទសំភាសន៍ជាមួយទូរទស្សន៍ BTV លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ថា កាលពីយប់ថ្ងៃទី១៧ យប់មិញនេះ ក្រសួងបានរកឃើញវិជ្ជមាន វីរុស កូវីដ-១៩ លើជនជាតិម៉ាឡេស៊ី ២នាក់បន្ថែមទៀតនៅខេត្តកែប ដោយគិតមកត្រឹមពេលនេះ កើនឡើងដល់ ៣៥ករណី។ គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ម្សិលនេះដែរក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានចំនួន២ដង ទាក់ទងនឹងការរកឃើញវិជ្ជមានថ្មី វីរុស កូវីដ-១៩ ចំនួន២១ករណី។
គួរបញ្ជាក់ផងដែរថា ដោយសារតែការរាតត្បាតវីរុសកូវីដ១៩ រដ្ឋាភិបាលកម្ពុជា បានប្រកាសអោយសាលាទូទាំងប្រទេស និងគ្រប់កម្រិតសិក្សាអនុវត្តវិស្សមកាលតូចមុនកាលកំណត់ ហើយថ្ងៃនេះដែរក៏បានប្រកាសអោយបិទ KTV រោងកុន ក្លឹបកំសាន្ត ហាមមិនអោយមានការជួបជុំរៀបចំពិធីសាសនាផ្សេងៗនោះឡើយ និងអោយធ្វើការផ្អាកការរៀបចំប្រគុំតន្ត្រីតាមទីសាធារណៈ ទូទាំងប្រទេសផងដែរ៕
