ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    តួអង្គម្នាក់ក្នុង Fast & Furious ត្រូវគេធ្វើតេស្តវិជ្ជមានជាមួយវីរុសកូវីដ១៩

    BY autoadmin March 18, 2020
    តួអង្គម្នាក់ក្នុង Fast & Furious ត្រូវគេធ្វើតេស្តវិជ្ជមានជាមួយវីរុសកូវីដ១៩

    តាមសម្តែងភាពយន្តលំដាប់អន្តជាតិដ៏ល្បីគឺលោក Idris Elba ត្រូវបានគេធ្វើតេស្តវិជ្ជមានជាមួយនឹងមេរោគ Covid-19។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Wegotthiscovered បានឲ្យដឹងថា លោក Idris Elba បានកើតមានអាការៈមិនស្រួលខ្លួនក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ហើយគាត់ក៏សម្រេចចិត្តទៅធ្វើតេស្តរកមេរោគហើយលទ្ធផលបានបង្ហាញថា បានគាត់បានឆ្លងមេរោគ Covid-19 ប្រាកដមែន។

    បច្ចុប្នន្នរូបគាត់កំពុងត្រូវបានគេដាក់ឲ្យនៅដោយឡែកតែម្នាក់ឯង ដើម្បីទទួលបានការព្យាបាលជាពិសេសមួយពីអាជ្ញាធរសុខាភិបាល។ សូមបញ្ជាក់ថា លោក Idris Elba គឺជាតារាសម្តែងជនជាតិអង់គ្លេស មានអាយុ ៤៧ ឆ្នាំ ហើយថ្មីៗនេះលោកទទួលបានការគាំទ្រយ៉ាងខ្លាំងតាមរយៈការបង្ហាញខ្លួននៅក្នុងរឿង Fast & Furious Presents: Hobbs & Shaw និងរឿង The Luther ជាដើម៕

    អត្ថបទ៖ ភក្តី

    Share This Post: