នាវាទេសចរណ៍ទាំង៥គ្រឿង ដែលវៀតណាមិនអនុញ្ញាតឲ្យចូលចត ឥឡូវបានមកចូលចតនៅកំពង់ផែភ្នំពេញហើយ
រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពីទូរទស្សន៍ជាតិកម្ពុជា បានឲ្យដឹងថា នៅវេលាម៉ោង៨:៣០នាទីព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ នាវាទាំង៥គ្រឿង ដែលប្រទេសវៀតណាមមិនអនុញ្ញាតឲចូលចតនោះ ឥឡូវបានចូលចតនៅកំពង់ផែភ្នំពេញហើយ និងត្រូវបានក្រុមការងារជំនាញចត្តាឡីស័កនៃក្រសួងសុខាភិបាល ធ្វើតេស្តសុខភាពពិនិត្យទាំង នាវិក បុគ្គលិក និង ភ្ញៀវទេសចរណ៍នៅលើនាវាទាំង២០០នាក់ គឺមានកម្តៅធម្មតាតែប៉ុណ្ណោះ មិនមានឆ្លងវីរុសកូវីត-១៩ឡើយ។
ហើយនៅវេលាម៉ោង៨:៥៩នាទីយប់ថ្ងៃដដែលភ្ញៀវទេសចរណ៍ប្រទេស Norway ចំនួន៣៤នាក់ និងទៅប្រទេសកំណើតវិញតាមជើងហោះប្រទេសថៃ។ តាមការលើកឡើងរបស់លោក ផាន សុបិន្ត ក្រុមហ៊ុនទេសចរណ៍គឺជាអ្នករ៉ាប់រងទិញសំបុត្រយន្តហោះជូនភ្ញៀវទេសចរណ៍ទាំងអស់ មូលហេតុដោយសារភ្ញៀវទេសចរណ៍ខកជើងយន្តហោះនៅប្រទេសវៀតណាម។ ដោយឡែកភ្ញៀវទេសចរណ៍ដែលនៅសល់លើនាវាក៍នឹងចេញដំណើរទៅប្រទេសរៀងៗវិញដែរនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ខាងមុខ៕

ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា



