កូរ៉េខាងត្បូងរកឃើញអ្នកឆ្លងវីរុស កូវីដ-១៩ ចំនួន ៩៣នាក់ ដែលនាំឱ្យចំនួនសរុបកើនដល់ ៨,៤១៣ ករណី
ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ពីករណីឆ្លងថ្មីៗចំនួន ៩៣ករណី នៅថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ២០២០ ដោយបានរក្សានិន្នាការធ្លាក់ចុះថយនៃករណីវីរុស កូវីដ-១៩ ប្រចាំថ្ងៃ ប៉ុន្តែការព្រួយបារម្ភអំពីការផ្ទុះឡើងថ្មីនៅជុំវិញចង្កោមតូចៗនៅតែបន្តកើតមាន។ យោងតាមមជ្ឈមណ្ឌលកូរ៉េសម្រាប់ការត្រួតពិនិត្យនិងការពារជំងឺ (KCDC) បានឱ្យដឹងថា ចំនួនសរុបប្រចាំថ្ងៃបានកត់សម្គាល់ថា ៤ថ្ងៃ ជាប់ៗគ្នាមកនេះ ប្រទេសនេះបានបង្ហាញការឆ្លងថ្មីៗតិចជាង ១០០ ទោះបីជាវាកើនឡើងពីចំនួន ៨៤ កាលពីថ្ងៃមុនក៏ដោយ។

KCDC បាននិយាយថា ចំនួនថ្មីនេះវាបាននាំឱ្យមានការឆ្លងសរុបដល់ ៨,៤១៣ នៅកូរ៉េខាងត្បូង ហើយចំនួនអ្នកស្លាប់បានកើនដល់ ៨៤នាក់។ និន្នាការធ្លាក់ចុះនៅក្នុងការឆ្លងជាទូទៅបានបង្កើនក្តីសង្ឃឹមថា ការរីករាលដាលដ៏ធំរបស់ប្រទេសនេះអាចនឹងត្រូវបញ្ឈប់ ខណៈកូរ៉េខាងត្បូងជាប្រទេសមានការផ្ទុះឡើងធំបំផុតក្រៅពីចិនដីគោកសម្រាប់ទ្វីបអាស៊ី ប៉ុន្តែអាជ្ញាធរបានសម្តែងការព្រួយបារម្ភអំពីការឆ្លងនៃក្រុមតូចៗ ដែលត្រូវបានរាយការណ៍ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ៕


អត្ថបទ៖ លីដា