កូវីដ-១៩

លោកជំទាវ ឱ វណ្ណឌីន បញ្ជាក់ម្តងទៀតថា អ្នកធ្វើតេស្តរកវីរុសកូវីដ១៩ ទោះបីវិជ្ជមាន ឬអវិជ្ជមាន មិនតម្រូវឱ្យបង់ប្រាក់ទេ ចំណាយទាំងអស់ជាបន្ទុករដ្ឋាភិបាល

BY
Khmernote Media
March 18, 2020

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ នេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី «បច្ចុប្បន្នភាពជំងឺរលាកសួត បង្កដោយវីរុសកូវីដ១៩» និង «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង» នៅទីស្ដីការគណៈរដ្ឋមន្ដ្រី។

នៅក្នុងសន្និសីទសារព័ត៌មាន នោះផងដេរ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានធ្វើការប្រកាសជាសាធារណៈថា ការធ្វើតេស្តរកវីរុសកូវីដ១៩  ទោះបីវិជ្ជមាន ឬអវិជ្ជមាន គឺមិនមានការយកថវិកាដូចការចោទប្រកាន់នោះទេ។ លោកជំទាវបានបញ្ជាក់ឲ្យដឹងទៀតថា គិតមកទល់បច្ចុប្បន្នមានអ្នកធ្វើតេស្តរកវីរុសកូវីដ១៩ ១,១១២ករណី (បូករួមទាំងអ្នកវិជ្ជមាន) ហើយអ្នកទាំងអស់នោះមិនតម្រូវឲ្យបង់ថវិកាឡើយ ដោយចំណាយទាំងអស់ជាបន្ទុករបស់រាជរដ្ឋាភិបាល។

គួរបញ្ជាក់ផងដែរថា ក្រសួងបានរកឃើញវិជ្ជមាន វីរុស កូវីដ-១៩ លើជនជាតិម៉ាឡេស៊ី ២នាក់បន្ថែមទៀតនៅខេត្តកែប ដោយគិតមកត្រឹមពេលនេះ ចំនួនអ្នកឆ្លងវីរុសកូវីដ១៩បានកើនឡើងដល់ ៣៥ករណី៕

អត្ថបទ៖ សេម

Share This Post: