ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ប្រទេសថៃនឹងបិទមិនឱ្យមានការចូលទៅលេងអ្នកទោសរបស់ខ្លួននោះទេ ដើម្បីទប់ស្កាត់ការឆ្លងវីរុស កូវីដ១៩ ពីខាងក្រៅ

    BY autoadmin March 18, 2020
    ប្រទេសថៃនឹងបិទមិនឱ្យមានការចូលទៅលេងអ្នកទោសរបស់ខ្លួននោះទេ ដើម្បីទប់ស្កាត់ការឆ្លងវីរុស កូវីដ១៩ ពីខាងក្រៅ

    ប្រធានមន្ទីរកែប្រែថៃបានបញ្ជាឱ្យពន្ធនាគារទាំងអស់ បញ្ឈប់លែងឱ្យមានការមកលេងពីសាច់ញាតិអ្នកទោសរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី ១៨-៣១ ខែមីនា ដើម្បីជួយទប់ស្កាត់ការរីករាលដាលនៃ Covid-19 ។ ការផ្លាស់ប្តូរនេះគឺឆ្លើយតបទៅនឹងសេចក្តីសម្រេចរបស់គណៈរដ្ឋមន្រ្តីកាលពីថ្ងៃអង្គារ ដែលបានបិទបារ៍ កន្លែងកម្សាន្ត កន្លែងម៉ាស្សា កន្លែងហាត់ប្រាណ និងរោងមហោស្រព ក៏ដូចជាសាលារៀន និងសាកលវិទ្យាល័យនៅទីក្រុងបាងកក និងខេត្តជុំវិញក្នុងរយៈពេលដូចគ្នា។

    លោក Pol Col Narat បាននិយាយថា ការបិទទ្វារពន្ធនាគារមិនឱ្យមានការមកទស្សនា គឺមានគោលបំណងដើម្បីការពារការឆ្លងវីរុសនេះទៅអ្នកទោសចំនួន ៣៨០,០០០នាក់ នៅទូទាំងប្រទេស។ នៅទីនោះមានមនុស្សច្រើនកុះករ ហើយប្រសិនបើវីរុសចូលក្នុងប្រព័ន្ធពន្ធនាគារ វានឹងពិបាកក្នុងការគ្រប់គ្រងណាស់។ លោក Pol Col Narat បាននិយាយថា មន្ទីរកែប្រែបានធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលសាធារណៈយ៉ាងតឹងរឹង ដើម្បីប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃ Covid-19 ។ ហើយរហូតមកដល់ពេលនេះគ្មានអ្នកទោសណាម្នាក់ឆ្លងជំងឺនេះទេ៕

    អត្ថបទ៖ លីដា

    Share This Post: