ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រថយន្តក្រឡុកស៌ីម៉ងត៍ បើកលឿនពេកបួងចង្កូតបត់ឆ្វេងជ្រុលបុកកៀររថយន្តដឹកខ្សាច់ បណ្តាលឲ្យក្រឡាប់ផ្ងាជើងជះបេតុងហៀរពេញផ្លូវ

    BY Khmernote Media March 18, 2020
    រថយន្តក្រឡុកស៌ីម៉ងត៍ បើកលឿនពេកបួងចង្កូតបត់ឆ្វេងជ្រុលបុកកៀររថយន្តដឹកខ្សាច់ បណ្តាលឲ្យក្រឡាប់ផ្ងាជើងជះបេតុងហៀរពេញផ្លូវ

    រាជធានីភ្នំពេញ ៖ រថយន្តក្រឡុកស៌ីម៉ងត៍ធុនធំគ្រឿង របស់ក្រុមហ៊ុនសម្បត្តិមានហេង បើកបរក្នុងល្បឿនយ៉ាងលឿន ខ្វះការប្រុងប្រយ័ត្ន បានបួងចង្កូតបត់ឆ្វេង ទាំងមិនបន្ថយល្បឿន ក៏ជ្រុលទៅបុកកៀររថយន្តប៉ែនដឹកខ្សាច់ធុនធំមួយគ្រឿង ដែលនៅខាងមុខកំពុងបត់ឆ្វេងដូចគ្នា បណ្តាលឲ្យក្រឡាប់ផ្ងាជើងម្ខាង ចាក់បេតុងលាយស្រេច ហូរហៀរពេញលើផ្លូវ ចំណែកឯរថយន្តដឹកខ្សាច់ខូចខាតមួយចំហៀងខាងឆ្វេងយ៉ាងដំណំ តែសំណាងល្អ មិនបណ្ដាលឲ្យអ្នកណាម្នាក់រងរបួសនោះទេ ។

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បានបង្កឲ្យមានការភ្ញាក់ផ្អើលកាលវេលម៉ោង០៧:២០នាទីយប់ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវជាតិលេខ១ ត្រង់ចំណុចស្តុបពេទ្យជោរៃ ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

    រថយន្តក្រឡុកស៌ីម៉ងត៍ដែលក្រឡាប់ផ្ងារជើងម្ខាងនោះ បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ជារបស់ក្រុមហ៊ុនបេតុង “សម្បត្តិ មានហេង” ពណ៌សលាយក្រហម ពាក់ស្លាកលេខភ្នំពេញ 5A-1369 ។ ចំណែកឯរថយន្តដឹកខ្សាច់ធុនធំមួយគ្រឿងទៀត ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 3D-4292 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ដូចគ្នា។

    តាមប្រភពព័ត៌មានពីតៃកុងរថយន្តកុងតឺន័ររងគ្រោះបាននិយាយប្រាប់ថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តធុនធំដឹកខ្សាច់ខាងលើ បើកបរតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីកើតមកលិច ក្នុងល្បឿនធម្មតា លុះមកដល់ចំណុចកើតហេតុ បានបត់មកខាងឆ្វេងដៃបានបន្តិច ស្រាប់តែមានរថយន្តក្រឡុកស៌ីម៉ងត៍ធុនធំមួយគ្រឿង របស់ក្រុមហ៊ុនបេតុង”សម្បត្តិ មានហេង”ខាងលើ បើកបរក្នុងទិសដៅស្របគ្នា ក្នុងល្បឿនលឿនមកបត់ឆ្វេងដៃដូចគ្នា ទាំងមិនបន្ថយល្បឿន ក៏ជ្រុលទៅបុកកៀររថយន្តដឹកខ្សាច់ បណ្ដាលឲ្យខូតខាតមួយចំហៀងខាងឆ្វេងយ៉ាងដំណំ ចំណែកឯរថយន្តក្រឡុកស៌ីម៉ងត៍ បណ្ដាលឲ្យផ្អៀងក្រឡាប់ផ្ងារជើងម្ខាង ចាក់ចោលបេតុងលាយស្រេចក្នុងស៊ីទែននោះ ហូរហៀរពេញផ្លូវតែម្ដង តែសំណាងល្អ ដែលគ្រោះថ្នាក់នេះ មិនបណ្ដាលឲ្យនរណាម្នាក់រងរបួសឡើយ គ្រាន់តែបង្កការកកស្ទះចរារណ៍នៅតាមផ្លូវជាតិលេខ១យ៉ាងខ្លាំងផងដែរ បង្កការភ្ញាក់ផ្អើលឡើងដល់បងប្អូនប្រជាពលរដ្ឋនិងអ្នកដំណើរឆ្លងកាត់ចំណុចកើតហេតុ រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យមើលផងដែរ ។

    ពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់នោះ នាំគ្នានិយាយថា សំណាងហើយបុកប៉ះរថយន្តធំដូចគ្នា ហើយមិនបង្ករងគ្រោះដល់អ្នកដទៃ ចុះបើបុកឡានតូច ៗឬពលរដ្ឋកំពុងជិះម៉ូតូវិញ មិនដឹងជាមនុស្សប៉ុន្មាននាក់ បានស្លាប់និងរបួសនោះទេ ដោយសារតែ ការបើកបរលឿនហួសប្រមាណបែបនេះ ។

    ហេតុការណ៍នេះបានបង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន មានទាំងកម្លាំងនគរបាលខណ្ឌ កម្លាំងអាវុធហត្ថខណ្ឌ និងប្រជាការពារខណ្ឌ ចុះជួយសម្រួលចរាចរណ៍ និងទាក់ទងខាងក្រុមហ៊ុនបេតុងសម្បត្តិមានហេង ហៅកម្មករមកជួយប្រមូលបេតុងដែលហូរហៀរប្រឡាក់លើផ្លូវដាក់លើកៅស៊ូតង់សិន ទើបប្រមូលដាក់លើគ្រឿងចក្រ និងបាញ់ទឹកលាងសម្អាតអោយបានស្អាតឡើងវិញផងដែរ។

    បច្ចុប្បន្នក្រោយពេលកើតហេតុរថយន្តទាំង២គ្រឿងត្រូវបានសមត្ថកិច្ចមូលដ្ឋានខណ្ឌច្បារអំពៅ បានប្រគល់ឱ្យជំនាញ ចុះមកវាស់វែង និងស្ទូចយកទៅរក្សាទុកបណ្ដោះអាសន្ន នៅខាងការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយផងដែរ ។

    អត្ថបទ៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay